ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធម្មការ និង សាសនា ស្នើសុំឱ្យមានភ្លេងពិណពាទ្យ តាមបណ្តាវត្តអារាម

    BY Khmernote Media May 1, 2023
    ក្រសួងធម្មការ និង សាសនា ស្នើសុំឱ្យមានភ្លេងពិណពាទ្យ តាមបណ្តាវត្តអារាម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងធម្មការ និង សាសនាស្នើសុំឱ្យមានភ្លេងពិណពាទ្យ តាមបណ្តាវត្តអារាម ខណៈភ្លេងពិណពាទ្យ គឺជាអត្តសញ្ញាណនៃភ្លេងបុរាណប្រពៃណីខ្មែរ ដែលមានតាំងពីសម័យយូរលង់ណាស់មកហើយ។

    ការស្នើនេះ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៨ នៅសាលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

    ក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា ភ្លេងពិណពាទ្យ គឺជាអត្តសញ្ញាណនៃភ្លេងបុរាណប្រពៃណីខ្មែរដែលមានតាំងពីសម័យ យូរលង់ណាស់មកហើយ និងបន្តការប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន ថែមទាំងបានចាត់ទុកជាសម្បត្តិវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងមរតកដូនតាខ្មែរ ដែលត្រូវអភិរក្សថែរក្សាឱ្យបានគង់វង្សស្ថិតស្ថេរតទៅ។

    ក្នុងន័យនេះ ក្រសួងធម្មការ និងសាសនា បានណែនាំទៅមន្ទីរធម្មការ និងសាសនារាជធានីខេត្ត ទាំងអស់ត្រូវសហការតាមបណ្តាវត្ត ដើម្បីឱ្យមានភ្លេងពិណពាទ្យ ដោយផ្តល់ឱកាសជូនចំពោះសប្បុរសជន ដែលមានសទ្ធាជ្រះថ្លាក្នុងការជាវភ្លេងពិណពាទ្យថ្វាយ ប្រគេនព្រះសង្ឃតាមបណ្តាវត្តនីមួយៗ និងត្រូវស្រង់ស្ថិតិវត្តដែលមាន និងមិនទាន់មានភ្លេងពិណពាទ្យឱ្យបានច្បាស់លាស់ រួចបញ្ជូនមក ក្រសួងធម្មការ និងសាសនា ឱ្យបានមុនដំណាច់ខែឧសភា ឆ្នាំ២០២៣ ជាកំណត់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: