ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះមហាក្សត្រ តែងតាំងគោរមងារ ព្រះមហាវិមលធម្ម ពិន សែម ឱ្យឡើងជា «សម្តេចព្រះព្រហ្មរតនមុនី គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា

    BY Khmernote Media May 2, 2023
    ព្រះមហាក្សត្រ តែងតាំងគោរមងារ ព្រះមហាវិមលធម្ម ពិន សែម ឱ្យឡើងជា «សម្តេចព្រះព្រហ្មរតនមុនី គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា

    (ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ យោងតាមព្រះរាជក្រឹត្យរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ត្រាស់បង្កាប់ តែងតាំងគោរមងារប្រគេន ព្រះមហាវិមលធម្ម ពិន សែម ព្រះរាជាគណៈថ្នាក់ទោ ឱ្យឡើងជា «សម្តេចព្រះព្រហ្មរតនមុនី គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា»

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ​ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay