ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សង្ស័យ ១៣នាក់ មុខសញ្ញាប្រើដាវកាប់ប្លន់យកម៉ូតូ កាច់បំបែកសោកម៉ូតូ លួចបំបែកសោរថយន្ត ត្រូវបានស្នងការខេត្តព្រះសីហនុ បង្ក្រាបបាន

    BY Khmernote Media May 8, 2023
    សង្ស័យ ១៣នាក់ មុខសញ្ញាប្រើដាវកាប់ប្លន់យកម៉ូតូ កាច់បំបែកសោកម៉ូតូ លួចបំបែកសោរថយន្ត ត្រូវបានស្នងការខេត្តព្រះសីហនុ បង្ក្រាបបាន

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃ៨ ខែឧសភា ឆ្នាំ២០២៣ថា នគរបាលជំនាញបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ១៣នាក់ ដែលលួចប្លន់ដោយធ្វើសកម្មភាពប្រើដាវកាប់ប្លន់យកម៉ូតូ ,លួចកាច់បំបែកសោកម៉ូតូ និង កាច់បំបែកសោលួចរថយន្ត ,អ្នកទទួលផលចោរកម្ម ,កាន់កាប់រក្សាទុកប្រើប្រាស់អាវុធខុសច្បាប់ និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

    ជនសង្ស័យទាំង ១៣នាក់ មានឈ្មោះដូចខាងក្រោម៖

    ១-ឈ្មោះ សាន់ ឌីសុន ហៅ ប៊យ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន១លើក)

    ២-ឈ្មោះ សុខ ហាវ ភេទប្រុស មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

    ៣-ឈ្មោះ ម៉ៅ សុភ័ក្រ្ត ហៅ ក្លូ ភេទប្រុស មុខរបរ ជាងបាញ់ថ្នាំពណ៌ ស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន១លើក)

    ៤-ឈ្មោះ ឈឹម ឆាង ភេទប្រុស មុខរបរ កម្មករទូក ស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន១លើក )

    ៥-ឈ្មោះ មាស សុជិន ហៅ ស៊ុយ ភេទប្រុស មុខរបរ ជាងម៉ាស៊ីត្រជាក់ ស្នាក់នៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

    ៦-ឈ្មោះ ហេង សុខជា ភេទប្រុស មុខរបរ ជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។ (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន១លើក )

    ៧-ឈ្មោះ ស៊ាន ដារ៉ា ភេទប្រុស មុខរបរ ដឹកបន្លែ ស្នាក់នៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។

    ៨-ឈ្មោះ សុខ ណារីម ហៅ លីម ភេទប្រុស មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន១លើក)

    ៩-ឈ្មោះ ហ៊ី ឈិនទ្បុង ភេទប្រុស មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន១លើក)

    ១០-ឈ្មោះ ឈិន ពៅ ហៅ កឹក ភេទប្រុស មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្រុម៣៥ ភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។ (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន១លើក)

    ១១-ឈ្មោះ ម៉ម វណ្ណី ភេទប្រុស មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន ២លើក )

    ១២-ឈ្មោះ លឹម ទូច ភេទប្រុស មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន១លើក )

    ១៣-ឈ្មោះ ជា អំណត់ ភេទប្រុស មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ (ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារចំនួន ២លើក )។

    +វត្ថុតាងចាប់យកបានរួមមាន៖
    -ម៉ូតូ ០១គ្រឿង ម៉ាក Scoopy សេរីឆ្នាំ២០២១ ពណ៌ស គ្មានស្លាកលេខ (ផលនៃអំពើចោរកម្ម)
    -ម៉ូតូ ០១គ្រឿង ម៉ាក Scoopy សេរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខក្លែងបន្លំ “កំពត 1U-7709” (ផលនៃអំពើប្លន់)
    -ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ (ផលនៃអំពើប្លន់)
    -ម៉ូតូ ០១គ្រឿង ម៉ាក ស្មាស់វី ពណ៌ខ្មៅ គ្មានផ្លាកលេខ (ផលនៃអំពើចោរកម្ម)
    -ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ (ផលនៃអំពើចោរកម្ម)
    -រថយន្ត ០១គ្រឿង ម៉ាក HYUNDAI Porter ផលិតឆ្នាំ២០០១ ពណ៌ស ផ្លាកលេខភ្នំពេញ 2AV-7041 (ផលនៃអំពើចោរកម្ម)
    -ម៉ូតូ ០១គ្រឿង ម៉ាក M-SLAZ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 1H-4901
    -ម៉ូតូ ០១គ្រឿង ម៉ាក វេវឆ្លាម ពណ៌ក្រហម គ្មានផ្លាកលេខ
    -អាវុធខ្លី ០១ដើម ម៉ាក ZAVODI CRVENA ZASTAVA ពណ៌ទឹកប្រាក់ មានលេខសម្គាល់ៈ 88303 ,បង់ ០១
    -គ្រាប់កាំភ្លើងប្រភេទ 9mm ចំនួន ០៨គ្រាប់
    -ដុំសោម៉ូតូ ០១
    -កញ្ចក់ម៉ូតូមួយចំនួន
    -កម្បាំងម៉ូតូមួយចំនួន
    -តែម និងសម្ភារសម្រាប់តុបតែងក្លែងភេទម៉ូតូមួយចំនួន
    -ម៉ារវេនម៉ូតូ ០២
    -សោដោះ ,ដង្កាប់ ,ទល់រឺវីស ,កន្ត្រៃ និងឧបករណ៍សម្រាប់ដោះកែច្នៃម៉ូតូ មួយចំនួន
    -កូនកាំបិតស្នៀត ០១
    -ទូរស័ព្ទដៃ ១៨គ្រឿង
    -ម្សៅក្រាម ពណ៌សថ្លាមួយចំនួន (សង្ស័យជាសារធាតុញៀន)
    -ជញ្ជីងថ្លឹង ០១គ្រឿង
    -ថង់សម្រាប់វេចខ្ចប់មួយចំនួន
    -សម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
    -សម្ភារផ្សេងៗមួយចំនួន ។

    ជនសង្ស័យទាំង ១៣នាក់នេះបានប្រព្រឹត្តិបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ប្រើដាវកាប់ប្លន់យកម៉ូតូ ,លួចកាច់បំបែកសោក ម៉ូតូ និង កាច់បំបែកសោលួចរថយន្ត) សរុបចំនួន ០៧ករណី។ ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

    ប្រភព៖ លោក Huy Bunleng News

    Share This Post: