នោះ!! iPhone ជំនាន់ថ្មី អាចនឹងមិនត្រូវបានចេញលក់សម្រាប់តំបន់អាស៊ីឡើយ ប៉ុន្ដែជំនួសមកវិញដោយផលិតផលផ្សេងៗវិញ…
- March 8, 2018
សម្រាប់ iPhone X របស់ក្រុមហ៊ុន Apple អាចនឹងមិនត្រូវបានចេញលក់សម្រាប់អតិថិជនដែលរស់នៅក្នុងតំបន់អាស៊ីទេ ដោយពឹងផ្អែកលើបុណ្យចូលឆ្នាំថ្មីតាមប្រតិទិនចន្ទគតិ។ ប៉ុន្ដែ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនក៏នឹងមានផលិតផលថ្មីជំនួសផងដែរ បើយោងតាមលោក Jun Zhang ថ្នាក់ដឹកនាំក្រុមហ៊ុន Rosenblatt Securities។
លោក Zhang បានបន្ដថា iPhone X ជាង 5.5លានគ្រឿងត្រូវបានរំពឹង នឹងលក់ចេញអស់ក្នុងកំឡុងត្រីមាសទី1 ឆ្នាំនេះ។ ប៉ុន្ដែ ដោយសារការចេញលក់ស្មាតហ្វូនកំពូលនេះធ្លាក់ចុះ ក្រុមហ៊ុន Apple អាចនឹងចេញលក់ផលិតផល iPhone ថ្មីដែលមានតម្លៃធូរថ្លៃជាងមុន។
ស្របពេលជាមួយគ្នានេះដែរ លោក Zhang បានលើកឡើងថា “យើងពុំមានការភ្ញាក់ផ្អើលឡើយ ទាក់ទងទៅនឹងការធ្លាក់ចុះនៃការលក់របស់ iPhone X ដោយសារបុណ្យចូលឆ្នាំចិន។ លើសពីនេះទៅទៀត ការធ្លាក់ចុះនេះ បង្ហាញឲ្យយើងឃើញថា ទីផ្សារស្មាតហ្វូនកំពូលលើពិភពលោកបាននឹងកំពុងធ្លាក់ចុះ។ ជាក់ស្ដែង យោងតាមការស្រាវជ្រាវរបស់យើង សូម្បីតែកំពូលស្មាតហ្វូន Galaxy S9 របស់ក្រុមហ៊ុន Samsung ក៏ទទួលបានការ Pre-order ទាបដែរ។”
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple ក៏ដូចជា Samsung និងក្រុមហ៊ុនដទៃទៀត គឺកម្របង្ហាញទិន្នន័យទាក់ទងទៅនឹងផលិតផលថ្មី រឺចំនួននៃការលក់ចេញផលិតផលឡើយ។ ប៉ុន្ដែលោក Zhang បានសេសេរថា ក្រុមហ៊ុន Apple អាចនឹងលក់ចេញ iPad Pro បានចន្លោះពី 6 ទៅ 8លានគ្រឿង ស្របពេលជាមួយនឹងផលិតផលកំពូលធ្លាក់ចុះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ iPhone ពណ៌ក្រហម iPhone ជំនាន់ថ្មីដែលមានសមត្ថភាពទាប និងតម្លៃធូរថ្លៃ HomePod ជំនាន់ថ្មី គឺកំពុងត្រូវបានដំណើរការផលិតហើយ ដូចនេះ រាល់ផលិតផលទាំងអស់អាចនឹងត្រូវបានចេញលក់ជំនួសឲ្យ iPhone X ដែលទទួលបានការលក់ធ្លាក់ចុះខ្លាំង។

ប្រភព៖ cnbc
- Share This Post:








