ព័ត៌មានជាតិ
ដំណឹងល្អ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយក្រុមគ្រូពេទ្យមកពីអូស្ត្រាលី នឹងផ្ដល់ជូនការពិនិត្យ ព្យាបាលជំងឺទឹកដក់ក្នុងភ្នែក ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៦ ខែឧសភានេះ
BY Khmernote Media
May 12, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្ដីជូនដំណឹង ដល់សាធារណជនទាំងអស់ ឲ្យបានជ្រាបថា ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការ ជាមួយកម្មវិធីជាតិសុខភាពភ្នែក និងក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្ដល់ជូនការពិនិត្យ និងព្យាបាលជំងឺទឹកដក់ក្នុងភ្នែក ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំង ប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕
