ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងនគរបាលខណ្ឌឫស្សីកែវ ចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ ភ្នាល់ចាក់បាល់តាមអនឡាញ ឃាត់ខ្លួនមនុស្សចំនួន ៨នាក់

    BY Khmernote Media May 13, 2023
    កម្លាំងនគរបាលខណ្ឌឫស្សីកែវ ចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ ភ្នាល់ចាក់បាល់តាមអនឡាញ ឃាត់ខ្លួនមនុស្សចំនួន ៨នាក់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១២៖០០ នាទី កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានចុះបង្ក្រាបករណីបើកលេងល្បែងស៊ីសងខុសច្បាប់(ចាក់បាល់តាមអនឡាញ) ត្រង់ចំណុចផ្ទះលេខ៣៩៥ ផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

    ដោយសមត្ថកិច្ច ធ្វើការឃាត់ខ្លួនមនុស្សចំនួន ០៨នាក់(ស្រី ០៦នាក់) ព្រមទាំងដកហូតសម្ភារវត្ថុតាងរួមមាន៖ កុំព្យូទ័រយួរដៃ ចំនួន ០៣គ្រឿង, ម៉ូនីទ័រចំនួន ១៣គ្រឿង, ម៉ាស៊ីនស៊ីភីយូចំនួន ១០គ្រឿង, ម៉ៅកំុព្យូទ័រចំនួន ១០, ទូរទស្សន៍ចំនួន ០៤គ្រឿង។

    បច្ចុប្បន្ន ទីតាំងខាងលើត្រូវបានបិទជាបណ្តោះអាសន្ន ចំណែកឯមនុស្សចំនួន ០៨នាក់(ស្រី ០៦នាក់) រួមទាំងសម្ភារវត្ថុតាង ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសួរនាំ និងអនុវត្តបន្តតាមនីតិវិធី៕

    ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay