បច្ចេកវិទ្យា

ប្រើស្មាតហ្វូនរាល់ថ្ងៃ កុំគិតថាមិនអី! នេះគឺជាបញ្ហាសុខភាពទាំង3 ដែលអ្នកអាចនឹងជួបប្រទះនៅថ្ងៃក្រោយដោយសារស្មាតហ្វូន

BY
Khmernote Media
March 8, 2018

ជាការពិតណាស់ សម្រាប់ពេលបច្ចុប្បន្ន ស្មាតហ្វូនពិតជាដើរតួយ៉ាងសំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស ព្រោះវាអាចជួយសម្រួលដល់ការងារជាច្រើន ក៏ដូចជាការប្រាស្រ័យទាក់ទងគ្នាផងដែរ។ ទោះជាយ៉ាងណា អ្នកអាចនឹងមិនដឹងថា អេក្រង់ប្រភេទ Touchscreen ប្រព័ន្ធដំណើរការ បច្ចេកវិទ្យាកាមេរ៉ា និងអ្វីៗជាច្រើនទៀតដែលបានបំពាក់លើស្មាតហ្វូន គឺអាចនឹងបង្កគ្រោះថ្នាក់មួយចំនួនដល់សុខភាព ហើយនេះគឺជាចំណុចធំៗទាំង3។

យោងតាម វិទ្យាស្ថានសុខភាពជាតិ (NIH) បានលើកឡើងថា វិទ្យុប្រេកង់ និងវិទ្យុសកម្មរបស់ស្មាតហ្វូន គឺជាទម្រង់នៃវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិចដែលមិនមានអ៊ីយ៉ូដ។ លើសពីនេះទៅទៀត វិទ្យុសកម្មស្មាតហ្វូននេះ គឺស្រដៀងគ្នាទៅនឹងគ្រប់យ៉ាងដែលមានក្នុងម៉ាស៊ីនមីក្រូវ៉េវ និងឧបករណ៍វេជ្ជសាស្រ្តដ៏មានឥទ្ធិពលដូចជាម៉ាស៊ីន X-Ray។ ដូចនេះ យើងគួរមានការប្រុងប្រយ័ត្នខ្ពស់ជាជាងការព្យាបាល។

1/ មហារីក រឺដុះដុំសាច់

ប្រេកង់ដែលត្រូវបានបញ្ចេញដោយម៉ាស៊ីន X-Ray ត្រូវបានគេចាត់ថាជាទម្រង់នៃវិទ្យុសកម្មអ៊ីយ៉ូដ រឺវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិចខ្ពស់។ ចំណែកឯប្រេកង់ដែលត្រូវបានបញ្ចេញដោយទូរស័ព្ទចល័ត ត្រូវបានចាត់ទុកថាជាវិទ្យុសកម្មប្រេកង់ដែលមិនមានអ៊ីយ៉ូដ។ យោងតាម NIH បានឲ្យដឹងថាវិទ្យុសកម្មអ៊ីយ៉ូដត្រូវបានគេរកឃើញថា អាចបង្កើនហានិភ័យខ្ពស់ដល់ការវិវត្តនៃមហារីកមួយចំនួន ហើយខណៈពេលនេះដែរ ផលប៉ះពាល់នៃវិទ្យុសកម្មមិនមានអ៊ីយ៉ូដលើរាងកាយរបស់មនុស្សនេះ នៅតែត្រូវបានស៊ើបអង្កេតដោយអង្គការសុខភាពពិភពលោក (WHO) ផងដែរ។

2/ ធ្វើឲ្យខួរក្បាលអសកម្ម

ការសិក្សាមួយដែលរកឃើញដោយសមាគមវេជ្ជសាស្ត្រអាមេរិច ផលប៉ះពាល់នៃវិទ្យុសកម្មមិនមានអ៊ីយ៉ូដពីទូរស័ព្ទដៃលើខួរក្បាលត្រូវបានសន្និដ្ឋានថា “ចំពោះអ្នកចូលរួមពិសោធន៍ដែលមានសុខភាពល្អ ការប្រើប្រាស់ទូរស័ព្ទដៃក្នុងរយៈពេល 50នាទីបានបង្កបញ្ហាដល់ប្រព័ន្ធរំលាយអាហារ និងប៉ះពាល់ដល់ខួរក្បាលខាងផ្នែកជិតអង់តែន (ប្រើត្រចៀកខាងណា ប៉ះពាល់ខាងនោះ)។

3/ គ្រោះថ្នាក់ចរាចរណ៍

ចំពោះចំណុចនេះ អ្នកទាំងអស់គ្នាប្រាកដជាយល់ហើយ។ ការប្រើប្រាស់ស្មាតហ្វូន រឺទូរស័ព្ទពេលកំពុងបើកបរ អាចនឹងបង្កគ្រោះថ្នាក់ខ្ពស់ ទាំងខ្លួនឯង និងអ្នកដទៃ។ យោងតាមការសិក្សារស្រាវជ្រាវ 26% នៃគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ គឺកើតឡើងដោយសារការប្រើប្រាស់ស្មាតហ្វូនពេលកំពុងបើកបរ។

Fu

ប្រភព៖ idropnews

Share This Post: