ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆ្លងប្រព័ន្ធភ្លើង បណ្ដាលឱ្យឆេះរថយន្តមួយគ្រឿងម៉ាក Range Rover ខូចខាតអស់ទាំងស្រុង នៅខេត្តព្រះសីហនុ

    BY Khmernote Media May 18, 2023
    ឆ្លងប្រព័ន្ធភ្លើង បណ្ដាលឱ្យឆេះរថយន្តមួយគ្រឿងម៉ាក Range Rover ខូចខាតអស់ទាំងស្រុង នៅខេត្តព្រះសីហនុ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះបានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១២៖៣០ នាទីយប់ មានករណីឆេះរថយន្តមួយគ្រឿងម៉ាក Range Rover ពាក់ស្លាកលេខភ្នំពេញ ២BB ៣៧៨៧ ដែលមានម្ចាស់រថយន្តឈ្មោះ ផន សុភា ជនជាតិ ខ្មែរ រស់នៅភ្នំពេញ និងអ្នកបើកបររថយន្តឈ្មោះ Ren Houan ជាជនជាតិ ចិន (អ្នកជួលរថយន្ត) ដែលស្ថិតក្នុងចំនុច ភូមិ ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

    តាមការឆ្លើយបំភ្លឺរបស់អ្នកបើកបររថយន្ត មូលហេតុបណ្តាលមកពីឆ្លងចរន្តប្រព័ន្ធភ្លើងក្នុងរថយន្ត។ ការខូចខាតរួមមានរថយន្តចំនួន០១គ្រឿងឆេះអស់ទាំងស្រុង។

    កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០១ គ្រឿង រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបានប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្ត។ រថយន្តរបស់កងរាជអាវុធហត្ថខេត្តចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ៕

    ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay