ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នគរបាលស្រុកសំរោងទង ឃាត់ក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវជាតិលេខ៤ យកមកធ្វើកិច្ចសន្យាអប់រំណែនាំ

    BY Khmernote Media May 20, 2023
    នគរបាលស្រុកសំរោងទង ឃាត់ក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវជាតិលេខ៤ យកមកធ្វើកិច្ចសន្យាអប់រំណែនាំ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលស្រុកសំរោងទង បានឱ្យដឹងថា នាល្ងាចនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដោយមានការបញ្ជាផ្ទាល់ពីលោកអធិការនគរបាលស្រុក កម្លាំងផ្នែកព្រហ្មទណ្ឌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង បានឃាត់ក្មេងធ្វើសកម្មភាពបង្ហោះម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រ ៣៤-៣៥ ស្ថិតនៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំនួន ០២នាក់។

    ក្រុមក្មេងទំនើង ដែលបង្ហោះម៉ូតូ រួមមាន៖
    ១.ឈ្មោះ គង់ គីមីត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (អ្នកបើក)។

    ២.ឈ្មោះ យ៉ាង សុខលាង ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិអង្គរជា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (អ្នកជិះក្រោយ)។ ប្រើប្រាស់មធ្យោបាយម៉ូតូ ម៉ាកហុងដា សេ១២៥ សេរីឆ្នាំ ២០២២ ពណ៌ ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1V-5214។

    ករណីនេះបានធ្វើកិច្ចសន្យាអប់រំណែនាំ និងប្រគល់ជូនអាណាព្យាបាលអប់រំណែនាំបន្ដ ៕

    ប្រភព៖​ អធិការដ្ឋាននគរបាលស្រុកសំរោងទង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay