ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិភ័យ ឆាបឆេះអគារស្នាក់នៅមួយកន្លែង ក្នុងក្រុងព្រះសីហនុ សមត្ថកិច្ចចំរុះចុះពន្លត់ប្រើពេលជិត ២ម៉ោង ទើបគ្រប់គ្រងបានទាំងស្រុង

    BY Khmernote Media May 22, 2023
    អគ្គិភ័យ ឆាបឆេះអគារស្នាក់នៅមួយកន្លែង ក្នុងក្រុងព្រះសីហនុ សមត្ថកិច្ចចំរុះចុះពន្លត់ប្រើពេលជិត ២ម៉ោង ទើបគ្រប់គ្រងបានទាំងស្រុង

    ក្រុងព្រះសីហនុ៖ យោងតាមប្រភពពីគណនីហ្វេសប៊ុកមួយឈ្មោះ ប្រជាជន ខេត្តព្រះសីហនុ បានឱ្យដឹងថា ករណីអគ្គិភ័យឆេះអគារស្នាក់នៅរបស់ ប៉ឡាយក្នុងក្រុម ១៧ ភូមិ ០៤ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ កាលពីម៉ោង៥កន្លះព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចចំរុះបានធ្វើប្រតិបត្តិការពន្លត់បានទាំងស្រុងហើយ។

    លោកឧត្តមសេនីយ៌ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តមានប្រសាសន៍ឲ្យដឹងថា ប្រតិបត្តិការពន្លត់នេះ ប្រើពេលជិត ២ម៉ោង ចូលរួមពីសមត្ថកិច្ចចំរុះក្នុងខេត្តព្រះសីហនុ ទប់ស្កាត់មិនឲ្យរាលដាលបន្ត។ ចំពោះករណីនេះ មិនមានមនុស្សរងគ្រោះថ្នាក់ទេ ឆេះខូចខាតសម្ភារនិងបន្ទប់អាគារជាន់ទី ០៧ ទាំងស្រុង ហើយចំពោះមូលហេតុយ៉ាងណានោះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្តតាមនិតិវិធី៕

    ​ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay