ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូកង់បីឥណ្ឌា ១គ្រឿង នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ

    BY Khmernote Media May 22, 2023
    សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកម៉ូតូកង់បីឥណ្ឌា ១គ្រឿង នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០១ម៉៣០នាទីរំលងអធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ នៅចំណុចម្តុំផ្សារសូរិយាម៉ល សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    ពាក់ព័ន្ធករណីអំពើលួច (យកម៉ូតូកង់បីឥណ្ឌា ០១គ្រឿង) ដែលបានប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០១ម៉៣០នាទីរំលងអធ្រាត្រ។

    ជនរងគ្រោះឈ្មោះ ស៊ា គីមហៀង ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ ៥៦សេ ផ្លូវលំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា។

    ១.ជនសង្ស័យឈ្មោះ យូ ប៊ុនរ៉ាក់ជាតិ ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ រត់ម៉ូតូកង់បីឥណ្ឌ ។ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន)។

    វត្ថុតាងចាប់យក ម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១JO-០៣៣៦(បានប្រគល់ជូនជនរងគ្រោះវិញ)។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

    ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay