ព័ត៌មានជាតិ

រយៈពេលមួយសប្ដាហ៍ រថយន្តធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សរុបចំនួន ៩៦ ៧៦៨គ្រឿង

BY
Khmernote Media
May 23, 2023

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ បានឱ្យដឹងថា តាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី១៥ ខែឧសភា រហូតដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ មានយានយន្តធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន ៩៦ ៧៦៨ គ្រឿង។

ដែលក្នុងនោះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ១៨២ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ០ករណី ស្វែងរកជំនួយចំនួន ៧៣ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ១០៩ករណី)។

ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍។
«ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» សូមបើកបរដោយសុវត្ថិភាព ៕

ប្រភព៖ ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ

Share This Post: