ព័ត៌មានជាតិ

ក្រសួងព័ត៌មាន ជូនដំណឹងពីការចុះឈ្មោះយកព័ត៌មានក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម

BY
Khmernote Media
May 24, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានចេញសេចក្ដី​ជូនដំណឹងដល់ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបថា ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។

នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ គណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយនៃគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (CAMAPGOC) អនុញ្ញាតិឱ្យអ្នកសារព័ត៌មានដែលបានចុះយក ព័ត៌មានក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២រួចហើយ អាចចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម ដោយគ្រាន់តែឱ្យតំណាងអង្គភាពបញ្ជាក់ការចូលរួមតាមរយៈការស្កេន QR Code ដូចភ្ជាប់ខាងក្រោមរួចបញ្ចូល ឈោ្មះនិងលេខសំងាត់ដែលមានស្រាប់។

ដោយឡែកសម្រាប់អ្នកសារព័ត៌មាន ដែលមិនបានចូលរួម ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ទេ សូមធ្វើការចុះឈ្មោះដោយភ្ជាប់មកនូវឯកសារតម្រូវដូចជា៖

១. រូបថត ៤ x ៦ – (ផ្ទាំងខាងក្រោយពណ៌ស ក្នុងទម្រង់ .jpg ដែលមានទំហំមិនលើសពី២MB)
២. អត្តសញ្ញាណបណ្ណ ឬ លិខិតឆ្លងដែនមានសុពលភាព
៣. បណ្ណសារព័ត៌មានមានសុពលភាព
៤. លិខិតចាត់តាំងពីអង្គភាពសាមី ឱ្យមុនថ្ងៃ២៨ ខែឧសភា ឆ្នាំ២០២៣ (សូមស្កេនQR Code ដើម្បីធ្វើការចុះឈ្មោះថ្មី)។

សូមបញ្ជាក់ថាអ្នកសារព័ត៌មាននៅតាមបណ្ដាប្រទេសក្នុងតំបន់អាស៊ានត្រូវចុះឈ្មោះ តាមរយៈគណៈ កម្មាធិការជាតិប៉ារ៉ាឡាំពិកនៅតាមប្រទេសរៀងៗខ្លួន ៕

ប្រភព៖ ក្រសួងព័ត៌មាន – Ministry of Information

Share This Post: