ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងសមត្ថកិច្ច សហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ឃាត់បានរថយន្ដមួយគ្រឿង ដឹកឈើខុសច្បាប់ ស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ

    BY Khmernote Media May 24, 2023
    កម្លាំងសមត្ថកិច្ច សហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ឃាត់បានរថយន្ដមួយគ្រឿង ដឹកឈើខុសច្បាប់ ស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ

    ខេត្តក្រចេះ៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថ បានឱ្យដឹងថា កម្លាំងការពារវត្ថុតាង ដែលឈរជើងនៅក្នុងក្រុមហ៊ុន “ស៊ីងបាយអូរថេក” សហការជាមួយជំនាញរដ្ឋបាលព្រៃឈើព្រែកប្រសព្វ បានធ្វើការបញ្ជូនវត្ថុតាងបទល្មើសព្រៃឈើ គឺរថយន្ដ១គ្រឿង ប្រភេទវ៉េអង សណ្ដោងរ៉ឺម៉ក ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-9060 ដឹកឈើហ៊ុបមូល ដែលកម្លាំងល្បាតប្រទះឃើញកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣។

    ដែលនៅចំណុចនិយាមកា (៦០១៥១៤-១៤៣៣៣៦៧) នៅក្នុងតំបន់៣ របស់ក្រុមហ៊ុន “ស៊ីងបាយអូរថេក” យកមករក្សាទុកនៅក្នុងទីតាំងក្រុមហ៊ុន “ស៊ីងបាយអូរថេក” ស្ថិតក្នុងភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ និងបានចូលរួមវាស់វែងឈើជាមួយជំនាញរដ្ឋបាលព្រៃឈើ។

    បច្ចុប្បន្នវត្ថុតាងខាងលើរក្សាទុកជាបណ្តោះអាសន្ន នៅក្រុមហ៊ុនស៊ីងបាយអូថេក រង់ចាំបទបញ្ជាពីថ្នាក់លើ៕

    ប្រភព៖ GRK News

    Share This Post:
    MPO4D jitutoto mpo4d Mpoplay