ព័ត៌មានជាតិ

សាកថ្មឱ្យពេញៗ! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៨ ខែឧសភា អគ្គិសនីកម្ពុជា នឹងផ្អាកចរន្តអគ្គិសនីក្នុងតំបន់មួយចំនួន នៅតាមបណ្ដាក្រុង និងខណ្ឌទាំងនេះ

BY
Khmernote Media
May 25, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន៕

ប្រភព៖ អគ្គិសនីកម្ពុជា – EDC

Share This Post: