ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យ TYDA នឹងចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅថ្ងៃទី៤ ខែមិថុនា ស្ថិតក្នុងបរិវេណសាលាវិទ្យាល័យបឹងធំ ខណ្ឌកំបូល

BY
srey nuch
May 25, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌកំបូល បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាបាលជំងឺជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនីដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យ TYDA នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ ក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នឹងរៀបចំ កម្មវិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី នៅក្នុងភូមិសាស្ត្រ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៧៖០០នាទីព្រឹក រហូតដល់វេលាម៉ោង ១២៖០០នាទីថ្ងៃត្រង់ ស្ថិតក្នុងបរិវេណសាលាវិទ្យាល័យបឹងធំ ភូមិក្ងោក សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានប្រភេទជំងឺដូចខាងក្រោម៖

១.ជំងឺទូទៅ, ២.ជំងឺភ្នែក , ៣.ជំងឺត្រចៀក ច្រមុះ និងបំពង់ក, ៤.ជំងឺសើស្បែក, ៥.ជំងឺក្រពះ ពោះវៀន និងឫសដូងបាត, ៦.ពិនិត្យឈាម, ៧.អេកូទូទៅ អេកូពោះ អេកូផ្ទៃពោះ, ៨.ជំងឺបេះដូង, ៩.ជំងឺវះកាត់តូច, ១០.ព្យាបាលជំងឺសន្លាក់,​ ១១.ពិនិត្យ និងព្យាបាលជំងឺមាត់ធ្មេញ, ១២.មានថត Xray: សួត និងឆ្អឹង, ១៣.ជំងឺផ្សេងៗ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដែលមានបញ្ហាសុខភាព និងជំងឺ ដូចបានជម្រាបជូនខាងលើ សូមមេត្តារួសរាន់អញ្ជើញមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅទីកន្លែង និងកាលបរិច្ឆេទដែលបានកំណត់ខាងលើ ព្រមទាំង សូមអញ្ជើញមកដល់ទីតាំងពិធីនៅវេលាម៉ោង ៦:០០នាទីព្រឹកជាកំណត់ ៕

ប្រភព៖ រដ្ឋបាលខណ្ឌកំបូល

Share This Post: