ព័ត៌មានជាតិ
សូមប្រុងប្រយ័ត្ន! នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា រកឃើញការបោកបញ្ឆោតថ្មី ដោយឱ្យចុចដំណរភ្ជាប់ក្លែងក្លាយ «Fake Link »
- BY
- srey nuch
- May 25, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានរកឃើញព័ត៌មានស្តីពីការបោកបញ្ឆោតថ្មី ចំពោះអ្នកដែលគ្រប់គ្រងផេកអាជីវកម្ម ដោយពួកគេកំពុងព្យាយាមប្រើប្រាស់ឈ្មោះ និងនិមិត្តសញ្ញាស្រដៀងទៅនឹងក្រុមឬទំព័រផ្សព្វផ្សាយរបស់ក្រុមហ៊ុន Facebook និងបញ្ឆោតឱ្យទាញយកមេរោគរបស់ពួកគេ តាមរយៈការផ្ញើដំណរភ្ជាប់បោកបញ្ឆោតក្លែងក្លាយ (Fake Link)។
បើមិនស្គាល់តំណរភ្ជាប់ (Link) ច្បាស់ទេ សូមកុំចុចពីលើវា ត្រូវលុបចោលដើម្បីសុវត្ថិភាពលើឧបករណ៍គណនីរបស់អស់លោកអ្នក (ដូចភ្ជាប់ក្នុងរូបភាពខាងក្រោម)។ ក្នុងករណីប្រជាពលរដ្ឋបានទទួលរងគ្រោះដោយការបន្លំដូចករណីខាងលើ សូមមកដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋានគរបាលជាតិ ក្រសួងមហាផ្ទៃ៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរគ្រប់រាជធានីខេត្តទាំងអស់ ត្រូវចុះដោះស្រាយជូនដល់ បងប្អូនកម្មករ-កម្មការិនីជាបន្ទាន់ នៅពេលដែលពួកគាត់មានបញ្ហាអ្វីមួយជាមួយរោងចក្រ
- BY
- Liny Chan
- June 3, 2023
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យអាជ្ញាធរគ្រប់រាជធានី ខេត្តទាំងអស់ត្រូវចុះដោះស្រាយជូនដល់បងប្អូនកម្មករ-កម្មការិនីជាបន្ទាន់ នៅពេលដែលពួកគាត់ មានបញ្ហាអ្វីមួយជាមួយរោងចក្រ ហើយសូមកុំបណ្តោយឱ្យពួកគាត់ឈានដល់កាលឡើងតុលាការ ដែលនាំឱ្យខាតបង់ពេលវេលានិងថវិកា។
ថ្លែងនៅក្នុងពិធីសំណេះសំណាល ជាមួយកម្មករ និយោជិតសរុបជិត ២ ម៉ឺននាក់ នៅក្នុងសួនឧស្សាហកម្ម ខេមតុន (CAM TON INDUSTRIAL PARK ) ក្នុងស្រុកពញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា យន្តការរបស់អាជ្ញាធររាជធានីខេត្ត ក្នុងការចុះដោយស្រាយទំនាស់រវាងកម្មករ និង ថៅកែរោងចក្រនៅនឹងកន្លែងបានទាន់ពេលវេលា គឺមានភាពល្អប្រសើរ ក្នុងគោលដៅធ្វើយ៉ាងណាឱ្យកម្មករ និងថៅកែរោងចក្រទទួលបានផលប្រយោជន៍ស្មើគ្នា ជាជាងឈានទៅដល់តុលាការ ដែលនាំខាតបង់ពេល វេលា និងថវិកា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា អាជ្ញាធរខេត្តត្រូវសហការជាមួយមន្ទីរការងារ ឱ្យបានល្អ ប្រសើរ ក្នុងការដោះស្រាយបញ្ហាជាមួយកម្មករ ពីព្រោះសិទ្ធិកម្មករ ត្រូវបានធានាចំពោះមុខច្បាប់ស្តីពី ការងារ ហើយកម្មករនិងថៅកែរោងចក្រត្រូវតែអនុវត្តច្បាប់ការងារឱ្យបានល្អ នៅពេលដែលមានវិវាទ ណាមួយកើតឡើង ត្រូវតែបានដោះស្រាយជាមួយគ្នាដោយសន្តិវិធី ជាមួយសហជីព អាជ្ញាធរ ថៅកែ រោងចក្រនិងកម្មករជាមួយគ្នាចៀសវាងចិញ្ចឹមទំនាស់។
«ខិតខំដោះស្រាយបញ្ហាការមិនចុះសម្រុងណាមួយរវាងកម្មករជាមួយនឹងម្ចាស់រោងចក្រឱ្យបានលឿនបំផុតកុំរង់ចាំតែក្រសួងការងារគឺអស់លោកចៅហ្វាយខេត្តហ្នឹងត្រូវតែនាំមុខប្រគល់ឱ្យអនុខេត្តណា មួយធ្វើតាមដានរឿងហ្នឹងឱ្យជាប់ជាមួយមន្ទីរកាងាររួចហើយពេល ឃើញថាសំណុំរឿងហ្នឹងវាត្រូវធ្វើការរហ័ស ត្រូវអញ្ជើញថៅកែរោងចក្រមកនិយាយដោយស្ងាត់ស្ងៀមនិងអញ្ជើញកម្មករជួបគ្នាដើម្បីដោះស្រាយ មានតែវិធីហ្នឹងទេកុំឡើងតុលាការរឿងរ៉ាវវែងឆ្ងាយណាស់ អ៊ីចឹងកម្មករថៅកែយកចិត្តទុកដាក់ចំពោះកម្មករ កម្មការិនី មានសុខភាពធ្វើការល្អ គឺការបានទិន្នផលល្អសម្រាប់រោងចក្រ វាការបំពេញឱ្យគ្នាទៅវិញទៅមក អ៊ីចឹងយើងចាត់ទុកថាម្ចាស់រោងចក្រត្រូវចាត់ទុកកម្មករជាគូជីវិត ឯកម្មករកម្មការិនីក៏ត្រូវចាត់ទុក ម្ចាស់រោងចក្រក៏ជាគូជីវិតដែរ ពីព្រោះបើអត់រោងចក្រក្មួយៗក៏អត់ការងារដែរ ដល់ទៅថៅកែ បើមានតែ រោងចក្រ តែអត់កម្មករគឺជាម្ចាស់ឃ្លាំងតើ»៕
ប្រភព៖ ក្រសួងព័ត៌មាន
ព័ត៌មានជាតិ
ក្រោយមានសារព័ត៌មានមួយយករូបមន្ត្រីនគរបាលចរាចរណ៍ទៅចុះផ្សាយប្រៀបធៀបទៅនឹង «ចោរ» ពេលនេះ សាម៉ីខ្លួន បានបង្ហាញមុខ ជាមួយការបង្ហោះសារយ៉ាងចាក់ដោត
- BY
- Liny Chan
- June 3, 2023
រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះផេកសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយ ដោយសរសេរប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរមកលើមន្ត្រីអនុវត្តច្បាប់ ដោយបានប្រៀបធៀបមន្ត្រីអនុវត្តច្បាប់ ទៅនឹង «ចោរ»។ ក្រោយបានឃើញការចុះផ្សាយបែបនេះ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនបង្អង់យូរបានចេញសេចក្តីបកស្រាយបំភ្លឺទាក់ទងនឹងការចុះផ្សាយនេះ។
ជាមួយគ្នានេះដែរ ក្រៅពីការស្រាយបំភ្លឺរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៣ ដដែលនេះ មន្ត្រីនគរបាលចរាចរណ៍ដែលត្រូវបានសារពត៌មានចុះផ្សាយប្រមាទមេីលងាយមកលេីរូបគាត់នោះ បានបង្ហោះសារនៅលើគណនីហ្វេសផ្ទាល់ខ្លួនដែលមានឈ្មោះ Raksmey My ដោយរៀបរាប់ដូច្នេះថា៖ «ឥឡូវខ្ញុំសុំបង្ហាញមុខរបស់ខ្ញុំអោយស្គាល់តែម្តង គ្រាន់តែខ្ញុំពាក់ស្បៃឃ្លុំមុខចុះធ្វើការហាលថ្ងៃក្ដៅ ដើម្បីការពារកម្ដៅនិងធូលីដីសោះនិង ស្រាប់តែមានផេកមួយនេះលួចថតយករូបខ្ញុំទៅផុសថា ខ្ញុំឃ្លុំមុខដូចចោរ ហើយមុននិងចោទខ្ញុំថាជាចោរនិង មានដឹងប្រវត្តិនិងប្រភពខ្ញុំមកពីណាអត់ ហើយខ្ញុំបានទៅលួចប្លន់ទ្រព្យសម្បត្តិរបស់អ្នកឯងអីខ្លះហើយ ឬនៅ
សូមយកខួរក្បាលរបស់អ្នកមកគិតពិចារណាផងមុន និងវាយប្រហារគេ ។ ប៉ុន្តែបើខ្ញុំធ្វើការអនុវត្តច្បាប់ចរាចរណ៍ខុស និងល្មើសដែលច្បាប់ចរាចរណ៍ដែលបានចែងក្នុងមាត្រា សូមវាយប្រហារចុះខ្ញុំនិងទទួលយកគ្រប់យ៉ាង។ »៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
អត្ថបទ៖ លីនី
ព័ត៌មានជាតិ
ឃាត់ខ្លួនក្រុមថតវីដេអូមានទាំងវត្តមានរបស់លោកគ្រូ អ៊ួន សារ៉ាត់ ក្រោយបង្កើតវីដេអូជួលក្មេងៗបង្ហោះម៉ូតូ ដើម្បីថតទាក់ទាញចំណាប់អារម្មណ៍ ឱ្យមានគេខ្លាចប្រជាជនខេត្តតាកែវ
- BY
- srey nuch
- June 3, 2023
ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលស្រុកបាទី បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ២០នាទី មានករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ កើតឡើងត្រង់ចំណុចតំបន់សួនអភិរក្ស និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ស្ថិតនៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដែលបង្កឡើងដោយជនសង្ស័យចំនួន ០៣នាក់។
១/.ឈ្មោះ អ៊ួន សារ៉ាត់ ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ឃាត់ខ្លួន)
២/.ឈ្មោះ ឃុន ណាគង់ ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)
៣/.ឈ្មោះ ប៊ុន ឆានុន ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។
ដោយមុនពេលកើតហេតុជនសង្ស័យទាំង ០៣ នាក់ ខាងលើជាក្រុមការងារថតវីដេអូបង្ហោះក្នុងបណ្តាញសង្គមហ្វេកប៊ុកដែលមានគណនីហ្វេកប៊ុកផេកមានឈ្មោះថា OURN SARATH (អ៊ួន សារ៉ាត់) ជាគណនីហ្វេកប៊ុកផេករបស់ឈ្មោះ អ៊ួន សារ៉ាត់ បានមកលេងនៅតំបន់សួនអភិរក្ស និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ហើយបានថតវីដេអូបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកផេកមានឈ្មោះថា Ourn Sarath (អ៊ួន សារ៉ាត់) ដែលមានចំណងជើងថា សាងមិចបានអញ្ចឹង។
វីដេអូអប់រំ ប៉ុន្តែចំពោះខាងក្នុងវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកផេក គឺមិនមានខ្លឹមសារអប់រំដូចចំណងជើងដែលបានបង្ហោះនៅលើនៅលើបណ្តាញសង្គមហ្វេកប៊ុកផេកឡើយ ដែលនៅក្នុងវីដេអូនោះមានចេតនាក្នុងភាពញុះញង់ដែលបង្កឲ្យមហាជនមានការយល់ច្រឡំ និងខ្លាចប្រជាជនខេត្តតាកែវ។
ដោយមានការចង្អុលបង្ហាញ ពី លោកឧត្តមសនីយ៍ទោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ០០ នាទី ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីវរសេនីយ៍ឯក ឆាយ កែវមុន្នី កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកបាទី បានកោះហៅជនសង្ស័យទាំង ៣នាក់ខាងលើ រួមមាន៖
ទី១.ឈ្មោះ អ៊ួន សារ៉ាត់ ភេទប្រុស អាយុ ៤០ឆ្នាំ
ទី២.ឈ្មោះ ឃុន ណាគង់ ភេទប្រុស អាយុ ៣៥ឆ្នាំ
ទី៣.ឈ្មោះ ប៊ុន ឆានុន ភេទប្រុស អាយុ ២៣ឆ្នាំ មកអធិការដ្ឋាននគបាលស្រុកបាទីដើម្បីសាកសួរ និង កសាងសំណុំរឿងតាមនីតិវិធី។
សូមជម្រាបជូនថា អធិការដ្ឋាននគបាលស្រុកបាទី សម្រេចដោះលែងឱ្យមានសេរីភាពវិញ បន្ទាប់ពីក្រុមអ្នកថតវីដេអូទាំង ៣នាក់នោះ បានធ្វើវីឌីអូសុំអភ័យទោសបងប្អូនប្រជាពលរដ្ឋជាសាធារណៈ ៕ ទស្សនាវីដេអូដូចខាងក្រោម៖
ប្រភព៖ អធិការដ្ឋាននគរបាលស្រុកបាទី
SPONSOR
អត្តបទទាក់ទង
-
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរគ្រប់រាជធានីខេត្តទាំងអស់ ត្រូវចុះដោះស្រាយជូនដល់ បងប្អូនកម្មករ-កម្មការិនីជាបន្ទាន់ នៅពេលដែលពួកគាត់មានបញ្ហាអ្វីមួយជាមួយរោងចក្រ
June 3, 2023
-
ព័ត៌មានជាតិ
ក្រោយមានសារព័ត៌មានមួយយករូបមន្ត្រីនគរបាលចរាចរណ៍ទៅចុះផ្សាយប្រៀបធៀបទៅនឹង «ចោរ» ពេលនេះ សាម៉ីខ្លួន បានបង្ហាញមុខ ជាមួយការបង្ហោះសារយ៉ាងចាក់ដោត
June 3, 2023
-
ព័ត៌មានជាតិ
ឃាត់ខ្លួនក្រុមថតវីដេអូមានទាំងវត្តមានរបស់លោកគ្រូ អ៊ួន សារ៉ាត់ ក្រោយបង្កើតវីដេអូជួលក្មេងៗបង្ហោះម៉ូតូ ដើម្បីថតទាក់ទាញចំណាប់អារម្មណ៍ ឱ្យមានគេខ្លាចប្រជាជនខេត្តតាកែវ
June 3, 2023
-
ព័ត៌មានជាតិ
ស្នងការក្រុង ឆ្លើយតបភ្លាមៗ ចំពោះការចុះផ្សាយមួយសរសេរប្រៀបធៀបសមត្ថកិច្ចពាក់វែនតាខ្មៅ និងរុំកន្សែងបិទមុខ ទៅនឹង «ចោរ»
June 3, 2023