ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នៅព្រឹកនេះ កម្ពុជាផ្ដល់វ៉ាក់សាំង ១លានដូស សម្រាប់យកទៅជូនដល់ប្រជាជន និងរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

    BY Khmernote Media May 26, 2023
    នៅព្រឹកនេះ កម្ពុជាផ្ដល់វ៉ាក់សាំង ១លានដូស សម្រាប់យកទៅជូនដល់ប្រជាជន និងរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

    រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំ និងយកវ៉ាក់សាំងទៅកាន់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងហោះហើរ ខេមបូឌា អ៊ែរវ៉េ ដើម្បីត្រៀមដឹកជញ្ជូនយកទៅផ្តល់ជូនដល់ ប្រជាជន និងរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ។

    អំណោយវ៉ាក់សាំងដែលកម្ពុជាជូនទៅដល់ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា មានចំនួន ១លានដូស។ សូមបញ្ជាក់ផងដែរថា ក្រៅពីការផ្ដល់វ៉ាក់សាំងជូនបណ្ដាប្រទេសជិតខាងនេះ កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានផ្ដល់ថវិកា, សម្ភារបរិក្ខាបម្រើឲ្យប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងរថយន្ដដឹកវ៉ាក់សាំងផងដែរ។ តាមរយៈការផ្ដល់អំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមចំណែកប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩នេះ ត្រូវបានបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ានវាយតម្លៃខ្ពស់ និងស្ញប់ស្ញែងចំពោះកាយវិការមនុស្សធម៌ដ៏ប្រពៃណី ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay