ខ្មែរណូត

ស្វែងរក

  • PR

    ក្រុមហ៊ុន MG Cambodia បានបើកបង្ហាញវត្តមានរថយន្តអគ្គិសនី MG4 ក្នុងកម្មវិធីរាត្រី MG EV Night

    BY Liny Chan May 29, 2023
    ក្រុមហ៊ុន MG Cambodia បានបើកបង្ហាញវត្តមានរថយន្តអគ្គិសនី MG4 ក្នុងកម្មវិធីរាត្រី MG EV Night

    ភ្នំពេញថ្ងៃសុក្រ ទី26 ខែឧសភា ឆ្នាំ2023, ក្រុមហ៊ុន MG Cambodia បានបង្ហាញនូវវត្តមានរថយន្តអគ្គិសនីសុទ្ធ 100%ក្នុងកម្មវិធីរាត្រី MG EV Night នោះគឺរថយន្ត MG4 ដែលមាន២ជម្រើសសម្រាប់ជ្រើសរើសគឺ MG4 Luxury និង Standard។ ព្រឹត្តិការណ៏ដ៏អស្ចារ្យនេះជាផ្នែកមួយនៃការបង្ហាញពីវត្តមានរថយន្តអគ្គិសនីរបស់ MG ដែលស័ក្តសមនឹងតម្រូវការប្រើប្រាស់ក៏ដូចជាស្ទីលរបៀបនៃការរស់នៅដ័ទាន់សម័យរបស់ប្រជាជនកម្ពុជា ដោយចាប់ផ្តើមជាមួយចំណាប់អារម្មណ៏ដំបូងនៃរូបរាងយ៉ាងទាក់ទាញនិងប្រណិតរបស់រថយន្ត MG4 ដែលត្រូវបានរចនាឡើងជាមួយគំនិតថ្មីនៃរថយន្តបែបអនាគតព្រមទាំងផ្តល់ជូននូវដំណើរការបើកបរយ៉ាងរលូនល្អ និងមានការសន្សំសំចៃខ្ពស់ ដោយមិនមានការប្រើប្រេងឥន្ធនៈ។

    MG កំពុងផ្តល់ជូននូវរថយន្តអគ្គិសនីដំបូងគេក្នុងប្រទេសកម្ពុជាដែលកំពុងពេញនិយមនិងវាយលុកទីផ្សាររថយន្តអគ្គិសនីខ្លាំងជាមួយរថយន្ត MG4 ដែលបានឈ្នះពានរង្វាន់ចំនួន9 ពីអ្នកជំនាញខាងផ្នែករថយន្តរបស់ចក្រភពអង់គ្លេសដោយទទួលស្គាល់អំពីគ្រឿងបរិក្ខារកម្រិតខ្ពស់, ប្រសិទ្ធភាពនៃការបើកបរគឺមានភាពរលូននិងមានផាសុកភាពខ្ពស់, ប្រព័ន្ធសុវត្ថិភាពនិងការគ្រប់គ្រងប្រកបដោយស្តង់ដារ និងជាពិសេសគឺ ជារថយន្តអគ្គិសនីដែលមានតម្លៃល្អបំផុតនាពេលបច្ចុប្បន្ននេះ។ MG4 ពិតជារថយន្តដែលមានការបើកបរបែបសប្បាយៗនិងជារថយន្តអគ្គិសនីប្រភេទ hatchback ដែលមានរូបរាងដ៏ទាក់ទាញ ព្រមទាំងមានតម្លៃយ៉ាងពិសេសចាប់ពី 36,999$ តែប៉ុណ្ណោះនិងមានការធានារយៈពេល 5 ឆ្នាំ ឬ 150,000Km ទៀតផង។

    បើនិយាយពីដំណើរការបើកបរ និងការសាកថាមពលវិញ, រថយន្តអគ្គិសនី MG4 ផ្តល់ជូនអតិថិជននូវជម្រើសពីរគឺទំហំអាគុយ 51kWh និង 64kWh ដែលបង្កើតកម្លាំងបាន 170hp និង 203hp ជាមួយនឹងកម្លាំងរមួល 250Nm។ ការសាកថាមពលដោយប្រើឆ្នាំងសាកល្បឿនលឿនកម្លាំង 7kW ថ្មអាចបញ្ចូលបានចាប់ពី 10% ទៅ 100% ក្នុងរយៈពេល 7.5ម៉ោង។ ចំណែកការសាកថាមពលជាមួយឆ្នាំងសាក DC កម្លាំង 150kW អាចសាកបានពី 10% ទៅ 80% ក្នុងរយៈពេល 35នាទី ឬ 39នាទី។ MG ក៏បានបង្ហាញ ថា ប្រភេទអាគុយ51kWh អាចបើកបរបាន ចម្ងាយ ដល់ ទៅ 350Km និង 452km សម្រាប់ប្រភេទអាគុយ 64kWh។

    លោកអ្នកអាចទទួលបានបទពិសោធន៏ថ្មីជាមួយការបើកបរបានរហូតដល់ចម្ងាយ 452Km របស់រថយន្ត MG4 ដែលបំពាក់ដោយមុខងារប្រើប្រាស់ទំនើបៗដូចជា:
    – Automatic LED headlights and rear lights
    – MG Modular Scalable Platform (MSP)
    – MG Pilot Driver Safety Technology ~
    – Reverse Camera
    – Rear/Roof Spoiler
    – 17″ alloy wheels with two-tone aero covers
    – 10.5W Wired USB C/A
    – Fabric Seat
    – 4 Speaker Audio
    – 3 Regenerative Braking Modes (1,2,3)
    – Auto Hold & Electric Parking Brake
    – Adaptive Cruise Control
    – 7″ Instrument Cluster
    – 3 Driving Modes (Eco, Normal, Snow, Sport and Custom)

    នៅក្នុងព្រឹត្តិការណ៏នេះដែរ លោក អ៊ុ គឹម នាយកផ្នែកលក់នៃក្រុមហ៊ុន MG Cambodia បានមានប្រសាសន៍ថា “កម្មវិធីរាត្រី MG EV Night នេះនឹងបង្ហាញឱ្យមនុស្សជាច្រើនបានស្គាល់និងមើលឃើញផ្ទាល់ពីរថយន្តអគ្គិសនីជំនាន់ថ្មីគឺ MG4 ដែលមានការរចនាបែបថ្មីជាបែបអនាគត និងភាពស័ក្តសមសម្រាប់អ្នកដែលចង់បង្កើនភាពទាន់សម័យនៃlifestyleរបស់ពួកគេឱ្យទាន់សម័យកាស ហើយយើងខ្ញុំជឿជាក់ថារថយន្តអគ្គិសនី MG4 ស៊េរីថ្មីនេះនឹងក្លាយជាជម្រើសដ៏ទាក់ទាញមួយសម្រាប់អតិថិជនដែលកំពុងស្វែងរករថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ និងភាពត្រឹមត្រូវនៃការសម្រេចចិត្តជ្រើសរើសរថយន្តអគ្គិសនីដែលមានមជ្ឈមណ្ឌលសេវាកម្មស្តង់ដារក្នុងការថែទាំ និងមើលថែរក្សាអតិថិជនរបស់យើងកំឡុងពេលប្រើប្រាស់រថយន្តអគ្គិសនី។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay