ហុងកុងកំពុងតែសាកល្បងប្រើប្រាស់ គុកវ័យឆ្លាត (Smart Prison) ដ៏ទំនើបបំផុត សម្រាប់តាមដានអ្នកទោស
- February 18, 2019
ហុងកុងកំពុងតែធ្វើតេស្តសាកល្បងប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យដើរដោយបច្ចេកវិទ្យាខ្ពស់បំផុតសម្រាប់ត្រួតពិនិត្យគុកដាក់អ្នកទោស ឬគេហៅថា គុកវ័យឆ្លាត (Smart Prison)។ បើយោងតាមលោក Danny Woo Ying-min ដែលជាស្នងការក្រុងហុងកុងបានបញ្ជាក់ឲ្យដឹងថា គុកវ័យឆ្លាតនេះនឹងអនុញ្ញាតឲ្យគេអាចតាមដានអ្នកទោសបានយ៉ាងល្អប្រសើរ និងចំណាយកម្លាំងមនុស្សតិចជាងមុន។ លោកបានបន្តថា គុកវ័យឆ្លាតនឹងអនុញ្ញាតឲ្យគេអាចតាមដានគ្រប់សកម្មភាពរបស់អ្នកទោស ហើយក្នុងករណីដែលពួកគេចង់វាយគ្នា ធ្វើអត្តឃាត ឬធ្វើសកម្មភាពខុសប្រក្រតីណាមួយ វានឹងផ្តល់សញ្ញាភ្លាមៗ ដូចនេះគេអាចធ្វើការទប់ស្កាត់មិនឲ្យអ្នកទោសប្រព្រឹត្តិសកម្មភាព ដែលគេចង់ធ្វើនោះបានទាន់ពេលពេលវេលា។
គុកវ័យឆ្លាតក៏អាចតាមដានចង្វាក់បេះដូងរបស់អ្នកទោសបានផងដែរ ដូចនេះគេក៏អាចវាយតម្លៃពីស្ថានភាពសុខភាពរបស់អ្នកទោសបានខ្លះផងដែរ។ ក្រៅពីនេះគេនឹងបន្ថែមមនុស្សយន្ត ដែលមានតម្លៃ ១២៥,០០០ ដុល្លារ ឲ្យជួយធ្វើការត្រួតពិនិត្យកម្រិតនៃថ្នាំញៀននៅក្នុងលាមករបស់អ្នកបានទៀតផង។ គេរំពឹងថា គុកវ័យឆ្លាតនេះនឹងក្លាយជាគុកដ៏ទំនើបបំផុតក្នុងលោកនាពេលបច្ចុប្បន្ន។

អត្ថបទ៖ ភក្តី
ប្រភព៖ engadget
- Share This Post:






