ខ្មែរណូត

ស្វែងរក

  • PR

    ដីឡូត៍តម្លៃ ២៥០០ដុល្លារ ជាប់ផ្លូវឧកញ៉ាលីយ៉ុងផាត់(៣០ម៉ែត្រ) ប្រកាសលក់ហើយ

    BY Khmernote Media February 15, 2019
    ដីឡូត៍តម្លៃ ២៥០០ដុល្លារ ជាប់ផ្លូវឧកញ៉ាលីយ៉ុងផាត់(៣០ម៉ែត្រ) ប្រកាសលក់ហើយ

    កាលពីថ្ងៃទី១៤ កុម្ភៈ ម្សិលមិញនេះ ក្រុមហ៊ុនអចលនទ្រព្យ PDH Town Investement Co.,LTD បានសម្ពោធលក់គម្រោងដីឡូត៍តម្លៃចាប់ពី២៥០០ដុល្លារ របស់ខ្លួនដែលមានទីតាំងនៅតំបន់សក្តានុពលជាប់បណ្តោយផ្លូវលោកឧកញ៉ាលីយ៉ុង ផាត់(៣០ម៉ែត្រ) ស្ថិតនៅ​ភូមិតាំងស្តុក ឃុំសែនមនោរម្យ ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។

    គម្រោងអភិវឌ្ឍន៍នេះ មានឈ្មោះថា ដីឡូត៍មនោរម្យអភិវឌ្ឍន៍ ដែលមានតម្លៃធូរថ្លៃពោលចាប់ពី២៥០០ដុល្លារដល់១២០០០ដុល្លារ លើផ្ទៃដីជាង២ហិកតា មាន១២២ឡូត៍ ហើយទំហំមាន5mx20m ស្តង់ដារផ្ទះល្វែង ឬវិឡាបាន។

    ក្នុងឱកាសសម្ពោធនេះ លោកហេង មករា នាយកប្រតិបត្តិក្រុមហ៊ុន មានប្រសាសន៍ថា ទីតាំងដីឡូត៍ស្ថិតនៅតំបន់អភិវឌ្ឍន៍ថ្មី ដែលមានចម្ងាយ១គីឡូម៉ែត្រពីផ្សារបាត់ដឹង និង១៧គីឡូ កន្លះពីផ្សារសំរោង។ អ្វីពិសេសនោះ អតិថិជនទិញនៅតំបន់នេះ នឹងមានឱកាសចំណេញច្រើន នៅពេលផ្លូវលោកឧកញ៉ាលីយ៉ុង ផាត់ សាងសង់ឡើងជាផ្លូវការ ទំនោរនៃការរស់នៅរបស់ប្រជាពលរដ្ឋនឹងកាន់តែច្រើន ធ្វើឲ្យសេដ្ឋកិច្ចតំបន់នោះមានការរីកចម្រើនមិនខាន។

    ការបើកលក់គម្រោងនេះទទួលបានជោគជ័យច្រើន ដោយសារតែបងប្អូនមកចូលរួមសម្ពោធ មានការចាប់អារម្មណ៍​ និងសម្រេចចិត្តទិញជាច្រើនឡូត៍ដែលគាត់ពេញចិត្ត។ តំបន់នេះបច្ចុប្បន្នមានប្រជាពលរដ្ឋរស់់នៅច្រើនស្រាប់ មានផ្លូវធ្វើដំណើរខ្វាត់ខ្វែង ប្រជាពលរដ្ឋធ្វើដំណើរចេញចូលយ៉ាងច្រើនក្នុង១ថ្ងៃៗ។

    សម្រាប់ការបង់ប្រាក់ក្រុមហ៊ុនបានបង្កលក្ខណៈងាយស្រួល បន្ទាប់ពីធ្វើការកក់ឡូត៍រួច ត្រូវបង់ត្រឹម៤០% និងធ្វើការបង់រំលស់ជាមួយក្រុមហ៊ុនតែម្តងប្រហែលជា៣០ដុល្លារក្នុងមួយខែ។

    លោកមករា បញ្ជាក់ថា ប្រជាពលរដ្ឋ ឬអតិថិជន មិនថាទិញដីឡូត៍ ដីលំនៅឋាន និងដីទុកចំណេញនោះទេ មុនសម្រេចចិត្តកត្តាសំខាន់បំផុត គឺលំហូររស់នៅរបស់មនុស្ស ត្រូវតែជាតំបន់ដែលមានមនុស្សរស់នៅ ឆ្លងកាត់ញឹកញាប់ ចេញចូលធ្វើការជាទៀតទាត់។ ត្រូវសង្កេតមើលប្រព័ន្ធធានាសាស្ត្រជាពិសេសផ្លូវថ្នល់ ទឹកភ្លើង និងសេវាកម្មសាធារណៈរបស់រដ្ឋ បើមានចំណុចទាំងនេះ ច្បាស់ណាស់ឱកាសចំណេញពីវិនិយោគមានឱកាសទៅតាមនោះដែរ។

    អ្វីដែលសំខាន់ទៀតនោះ អតិថិជនគួរតែវិនិយោគដីធ្លីនៅតំបន់ជាយក្រុង ដោយសារតែទីក្រុងភ្នំពេញ កាន់តែធំ ការពង្រីកក្នុងចេះតែធ្វើឡើងជាបន្តបន្ទាប់ដេញពីកណ្តាលទៅជ្រាយ ជំរុញឲ្យដីជ្រាយក្នុងកាន់តែមានសក្តានុពល និងឡើងថ្លៃលឿនជាងកន្លែងផ្សេង ហើយគម្រោងដីឡូត៍អាចចាត់ទុកជាតំបន់ជាយក្រុង។ ហើយការឡើងថ្លៃវាស្រ័យយ៉ាងជិតស្និទ្ធនៃទំនោរគម្រោងអភិវឌ្ឍន៍នានារបស់រដ្ឋ និងវិស័យឯកជន ដូចជារោងចក្រ ហេដ្ឋារចនាសម្ព័ន្ធ។

    ទំនាក់ទំនងការិយាល័យលក់

    015 22 32 95/ 096 22 77 227

    071 54 64 466/ 012 73 73 82

    Share This Post:
    MPO4D jitutoto mpo4d Mpoplay