ម្ចាស់មេដាយមាសស៊ីហ្គេម ស្រួង ភាវី បានជួយសាងសង់អាគារសិក្សា ១ខ្នង និងកុំព្យូទ័រ ១០គ្រឿង ដល់សាលាបឋមសិក្សាមាន់ដប់ ខេត្តកំពង់ចាម
- BY
- autoadmin
- June 8, 2023
កីឡាការិនីជម្រើសជាតិកម្ពុជា ស្រួង ភាវី ដែលជាម្ចាស់មេដាយមាសលើវិញ្ញាសាប៊ីយ៉ាការ៉ុម ៣បាំង នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ថ្មីៗនេះបានជួយសាងសង់អាគារសិក្សា ១ខ្នង ដែលមាន ៤បន្ទប់ និងកុំព្យូទ័រចំនួន ១០គ្រឿង ដល់
សាលាបឋមសិក្សាមាន់ដប់ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ជាមួយគ្នានេះ គាត់ក៏បានចែកសម្លៀកបំពាក់ ថ្នាំទម្លាក់សត្វល្អិតដល់សិស្សទាំងអស់ចំនួន ៦៤២នាក់ និងមាតាបិតាសិស្សចំនួន ១៨០ នាក់ផងដែរ នេះបើតាមការបង្ហោះដោយ ស្រុក ខ្ញុំ – Srok khnom ៕
ប្រភព៖ ស្រុក ខ្ញុំ – Srok khnom
- Share This Post: