ក្រុមហ៊ុន Apple នៅតែមិនបោះបង់ចោលក្ដីសុបិន្តផលិត iPhone ដែលមានអេក្រង់ 100% ឡើយ
- March 8, 2018
យោងតាមសារពត៌មានមួយរបស់ប្រទេសកូរ៉េ បានលើកឡើងថា ជំនាន់ថ្មីរបស់ iPhone X នឹងត្រូវបានអភិវឌ្ឍន៍ដោយមានភ្ជាប់មកជាមួយនឹងកាមេរ៉ា TrueDepth តូចជាងមុន និងមានក្បាលឆកខាងលើតូចជាងមុនដែរ។ ដូចនេះ សម្រាប់ថ្ងៃអនាគត រឺឆ្នាំ2019 ខាងមុខនេះ ក្បាលឆករបស់ iPhone X អាចនឹងត្រូវបានលុបចោលតែម្ដង។

យោងតាមគេហទំព័រ ET News កាលពីថ្ងៃពុធ កន្លងទៅនេះ បានសរសេរថា ក្រុមហ៊ុន Apple កំពុងធ្វើការលើរចនាបទ iPhone ជំនាន់ថ្មី ដែលមានអេក្រង់ពេញតួខ្លួនតែម្ដង ពោលគឺសូម្បីតែក្បាលឆកក៏លែងមានដែរ។ ស្របពេលជាមួយគ្នានេះ ប្រភពមួយដែលពុំបញ្ចេញឈ្មោះបានលើកឡើងថា “ក្រុមហ៊ុន Apple បានធ្វើការសម្រេចចិត្តលុបចោលរចនាបទ Notch (ក្បាលឆក) ចាប់ពីឆ្នាំ2019 តទៅ។”
គួរបញ្ជាក់ផងដែរថា iPhone សម្រាប់ឆ្នាំ2019 នឹងនៅតែបន្ដប្រើប្រាស់មុខងារ Face ID ដដែល។ ហើយសម្រាប់កាមេរ៉ាមុខ និងអ្វីៗផ្សេងទៀតនឹងត្រូវបានលុបចោល ពោលគឺបន្ទាប់ពីបច្ចេកវិទ្យា TrueDepth ទទួលបានជោគជ័យ។ យោងតាមពាក្យចចាមអារាមមួយចំនួនបានសរសេរថា ក្រុមហ៊ុន Apple មានគម្រោងប្រកាសចេញលក់ iPhone ដល់ទៅ 3ម៉ូដែលឯណោះសម្រាប់ឆ្នាំនេះ។ ហើយនោះគឺជាជំនាន់ថ្មីរបស់ iPhone X ដែលមានអេក្រង់ទំហំ 5.8អ៊ីញ ប្រភេទ OLED និងម៉ូដែលថ្មីមួយទៀត ដែលគេជឿថាជាម៉ូដែល Plus របស់ iPhone X គឺមានទំហំអេក្រង់ដល់ 6.5អ៊ីញ ប្រភេទ OLED ដូចគ្នា និងចុងក្រោយគេគឺ iPhone ធម្មតាដែលមានអេក្រង់ទំហំ 6.1អ៊ីញ ប្រភេទ LCD។
ប្រភព៖ idownloadblog
- Share This Post:









