ខ្មែរណូត

ស្វែងរក

  • PR

    Metfone ការតភ្ជាប់ទំនាក់ទំនង ដ៏ឆ្លាតវៃ ២០១៩ (Metfone Intelligent Connect 2019) ការវិវត្តនូវបច្ចេកវិទ្យាថ្មី ក្នុងប្រទេសកម្ពុជា

    BY Khmernote Media February 17, 2019
    Metfone ការតភ្ជាប់ទំនាក់ទំនង ដ៏ឆ្លាតវៃ ២០១៩ (Metfone Intelligent Connect 2019) ការវិវត្តនូវបច្ចេកវិទ្យាថ្មី ក្នុងប្រទេសកម្ពុជា

    នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ មិត្តហ្វូននឹងប្រារព្ធពិធីគំរប់ខួប១០ឆ្នាំ Metfone Intelligent Connect (MIC) 2019 ដែលប្រព្រឹត្តិទៅ ចំនូន២ថ្ងៃ នាសណ្ឋាគារសូហ្វីតែល ភ្នំពេញ។ ការវិវត្តនូវផ្នែកឌីជីថល គឺជាចំនុចស្នូលនៃកម្មវិធីទាំងមូល ដែលអ្នកចូលរួមនឹងទទួលបាននូវបទពិសោធន៏បច្ចេកវិទ្យាចុងក្រោយ លើទូរសព្ទដៃចល័ត ផ្តោតទៅលើការតភ្ជាប់ដ៍វៃឆ្លាត “Intelligent Connectivity” ហើយក៏ជាឱកាសបានជូបនឹងស្តាប់វាគ្មិន បកស្រាយពីការវិវត្តន៍នៃបច្ចេកវិទ្យានាពេលខាងមុខទៀតផងដែរ។

    គួររំលឹកផងដែរថា រាជរដ្ឋាភិបាលបានចាប់ដៃគូរជាមួយនឹងសមាគមន៍បច្ចេកវិទ្យាដើម្បីជាចលនារៀបចំមូលដ្ឋានសំរាប់ទីក្រុងឆ្លាត។ Metfone ជាដៃគូរយុទ្ឋសាស្រ្តនឹងយូរអង្វែងរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ចាប់ពីឆ្នាំ២០១៧ Metfone នឹងរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងដោយនាំយកនូវបច្ចេកវិទ្យាពត៌មាន សំរាប់កិច្ចការរបស់រដ្ឋាភិបាល ដើម្បីបំរើប្រជាជនកម្ពុជានឹងសហគ្រិនអោយកាន់តែមានប្រសិទ្ធិភាព។ Metfone ជាក្រុមហ៊ុនទូរគមនាគមន៍តែមូយគត់ដែលមានសមត្ថភាពគ្រប់គ្រាន់ ដែលត្រូវបានជ្រើសរើសអោយអនុវត្តន៍គំរោងទូទាំងប្រទេស។ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយទាន់សភាពការ វត្តមានរបស់ MIC 2019 នឹងផ្តល់នូវស្លាកសញ្ញាថ្មីមូយដែលបង្ហាញប្រជាជនកម្ពុជា នូវអ្វីដែលនឹងផ្លាស់ប្តូរ ទីក្រុងរបស់ពូកគេនាអនាគត។

    អ្នករៀបចំ MIC 2019 បានបន្ថែមទៀតថាពូកគេនឹងបង្ហាញនូវបច្ចេកវិទ្យាចុងក្រោយ ដែលវិវត្តនៅក្នុងទូរសព្ទដៃដោយផ្តោតទៅលើការតភ្ជាប់ដ៍វៃឆ្លាត “Intelligent Connectivity នឹងទំរង់វៃឆ្លាត AI នឹងទិន្នន័យពីឧបករណ៍ IoT ជាច្រើនប្រភេទ។ អ្នកចូលរូម អាចចុះឈ្មោះឥឡូវនេះតាមរយៈគេហទំព័រ mic.metfone.com.kh ដើម្បីចូលរួមពិធីបង្ហាញបច្ចេកវិទ្យាដ៍អស្ចារ្យនេះ។

    អ្វីដែលសំខាន់ជាងនេះទៀតក្នុង សិក្ខាសាលានេះគឺមានវត្តមានរបស់ថ្នាក់ដឹកនាំចូលរួមដូចជា Google, Ericsson, Huawei នឹងបង្ហាញពីកម្មវិធីសំខាន់ៗនៃ Internet of Things (IoT), Mobile Connect នឹង Future Networks។ អ្នកចូលរួមទស្សនា នឹងអាចឃើញ នៃផលប៉ះពាលបច្ចេកវិទ្យាទំាងនេះ ទៅលើទិដ្ឋភាពរស់នៅជាប្រចាំរបស់ពូកគេ រួមបញ្ចូលទាំងសេវាសាធារណៈ ក្រសូង នឹងការថែរក្សាបរិស្ថាន Web នឹង ភាពស្មុគស្មាញនៃទំនាក់ទំនង “Cloud Connectivity”.

    តាំងពីចាប់ផ្តើមកម្មវិធីរហូតដល់ចប់ MIC 2019 សូមសន្យាថាព្រឹត្តការណ៍នេះមិនមែនសំរាប់តែក្រុមអ្នកចូលចិត្តបចេ្ចកវិទ្យាតែប៉ុណ្ណោះទេ ប៉ុន្តែតំរូវសំរាប់អ្នកទស្សនាគ្រប់ស្រទាប់ទាំងអស់។ “Intelligent City” គឺជាសេចក្តីប្រកាសរបស់ Metfone ដែលជានិច្ចកាល ក្រុមហ៊ុនជាដៃគូរសហការដ៍ល្អរបស់ប្រទេសកម្ពុជា ឆ្ពោះទៅកាន់អនាគតកាន់តែប្រសើរ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay