លេចធ្លាយលក្ខណះសម្បត្តិយ៉ាងពេញលេញរបស់ Samsung ត្រកូល S ជំនាន់ទី ១០ ទាំង៣ ម៉ូឌែល
- February 18, 2019
នៅមិនដល់ប៉ុន្មានថ្ងៃទៀតទេ Samsung នឹងបង្ហាញជាផ្លូវការនូវស្មាតហ្វូនកំពូលថ្មីរបស់ខ្លួននោះគឺ Samsung Galaxy ត្រកូល S ជំនាន់ទី ១០ ដែលមានមនុស្សជាច្រើនកំពុងទន្ទឹងរងចាំយ៉ាងអន្ទះសារពីដំណឹងរបស់ស្មាតហ្វូននេះ។ ហើយខាងក្រោយនេះជា Spec របស់ស្មាតហ្វូនទាំង៣ នេះដែលយើងត្រូវបានបែកធ្លាយពីវែបសាយព៌តមានបច្ចេកវិទ្យា GSM។
Galaxy S10 , S10 Plus និង S10E
ទំហំអេក្រង់៖ ចំពោះទំហំអេក្រង់ S10 មានទំហំ 6.1 អ៊ីញ ក្នុងកម្រិតបង្ហាញរូបភាព 3040×1440 pixels QHD+ ជាមួយនឹងដង់ស៊ីតេអេក្រង់ 550 PPI ចំណែកឯ Galaxy S10 Plus មានអេក្រង់ទំហំ 6.3 អ៊ីញ ក្នុងកម្រិតបង្ហាញរូបភាព 3040×1440 pixels QHD+ដូចគ្នា និងមានដង់ស៊ីតេអេក្រង់ 522 PPI ទាំង២ ម៉ូឌែលនេះវាក្រាលដោយកញ្ចក់ការពារភាពឆ្កូត Corning Gorilla Glass 6 និង Galaxy S10E មានអេក្រង់ទំហំ 5.8អ៊ីញ ក្នុងកម្រិតបង្ហាញរូបភាព 2280×1080 pixels និងដង់ស៊ីតេអេក្រង់ 438 PP ដែលវាក្រាលដោយកញ្ចក់ការពារភាពឆ្កូត Corning Gorilla Glass 5។ ហើយអេក្រង់ទាំង៣ ម៉ូដែលនេះជាប្រភេទ Infinity O។
ផ្នែកម៉ាស៊ីន៖ ចំពោះបន្ទះឈីប Galaxy S10, S10 Plus និង S10E បានបំពាក់ទៅដោយបន្ទះឈីបប្រភេទ Exynos 9820 ចំពោះទីផ្សារសហរដ្ឋអាមេរិក ហើយបើនៅតំបន់អាស៊ីវាអាចនឹងប្រើឈីប Snapdragon 855។ ចំពោះ Ram និងអង្គផ្ទុកទិន្នន័យ S10 មាន ២ជម្រើស គឺ Ram 6GB អង្គផ្ទុកទិន្នន័យ 128GB និង Ram 8GB អង្គផ្ទុកទិន្នន័យ 512GB ចំណែកឯ S10 Plus វិញគឺមាន៣ ជម្រើស Ram 6GB អង្គផ្ទុកទិន្នន័យ 128GB , Ram 8GB អង្គផ្ទុកទិន្នន័យ 512GB និង Ram 12GB អង្គផ្ទុកទិន្នន័យ 1TB។ ហើយ S10E មាន២ជម្រើស គឺ Ram 6GB អង្គផ្ទុកទិន្នន័យ 128GB និង Ram 8GB អង្គផ្ទុកទិន្នន័យ 256GB។ ចំពោះថាមពលថ្ម S10 Plus មានថ្មទំហំ 4100 mah ឯ S10 មានថ្មទំហំ 3400 mah និង S10E មានថ្មទំហំ 3100 mah។
ផ្នែកប្រព័ន្ធសុវត្ថិភាព៖ Galaxy S10 និង S10 Plus បានប្រើប្រាស់នូវមុខងារ Ultrasonic Fingerprint (មុខងារស្កេនក្រយ៉ៅដៅក្រោមអេក្រង់ជាប្រភេទ 3D) និងមុខងារស្កេនមុខ (Facial Recognition) និង S10E បានបំពាក់មកជាមួយនឹងមុខងារ Slide Fingerprint និងមុខងារស្កេនមុខ។
ផ្នែកកាមេរ៉ា៖ Galaxy S10 និង S10 Plus បានបំពាក់កាមេរ៉ាខាងក្រោយដល់ទៅ៣គ្រាប់ ដែលមួយជាកាមេរ៉ា Wide ធម្មតាមានទំហំ ១២ មេហ្គាភិចសែលក្នុងកម្រិត Aperture 1.5 (Duel Aperture) និងបានបំពាក់មកជាមួយនឹងមុខងារទប់លំនឹង (Duel Pixel OIS) ចំណែកឯមួយទៀតជា កាមេរ៉ា Telephoto មានទំហំ ១២មេហ្គាភិចសែលក្នុងកម្រិត Aperture 2.4 និងចុងក្រោយគេគឺ Len Ultra Wide មានទហំ ១៦ មេហ្គាភិចសែល ក្នុងកម្រិត Aperture 2.2។
ចំពោះកាមេរ៉ា Selfie វិញ S10 និង S10E បំពាក់មកជាមួយកាមេរ៉ាមួយគ្រាប់ទំហំ ១០មេហ្កាភិចសែល ក្នុងកម្រិត Aperture 1.9 (Duel Pixel AF និង UHD Selfie) ចំណែកឯ S10 Plus បំពាក់មកជាមួយកាមេរ៉ាភ្លោះ ដោយមួយមានទំហំ ១០មេហ្កាភិចសែល ក្នុងកម្រិត Aperture 1.9 (Duel Pixel AF និង UHD Selfie) និងមួយទៀតមានទំហំ ៨មេហ្គាភិចសែលក្នុងកម្រិត Aperture 2.2 (Live Focus Duel Pixel AF និង UHD Selfie Depth)។ វាបានភ្ជាប់មកជាមួយនឹងមុខងារ AR Emoji, Live Focus, Zoom Effect, Color Point Effect, Spin Effect និងជាកាមេរ៉ា Selfie ដំបូងបង្អស់ដែលថតបានក្នុងកម្រិត 4K។
ផ្សេងៗទៀត៖ វាបានភ្ជាប់មកជាមួយនឹងមុខងារ IP68 ការពារការជ្រាបទឹកនិង ធូលី Speaker ប្រភេទ AKG ដែលអាចបញ្ចេញសម្លេងបែប Surround Sound (Dolby ATMOS) ជាមួយនឹងមុខងារសាកថ្មលឿន និងសាកថ្មឥតខ្សែ (Wireless Power share Fast Wireless Charging 2.0 )៕


ប្រភព៖ GSM
កែសម្រួល៖ សំរិទ្ធ
- Share This Post:






