ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    realme C53 ដែលជាស្មាតហ្វូនផ្លាស់ប្តូរមុខមាត់ថ្មីនៃ ស្មាតហ្វូនកម្រិតថវិកា នឹងភ្ជាប់មកជាមួយការសាកថ្មលឿន 33W អង្គផ្ទុកទិន្នន័យ 128GB និង Mini Capsule

    BY Liny Chan June 22, 2023
    realme C53 ដែលជាស្មាតហ្វូនផ្លាស់ប្តូរមុខមាត់ថ្មីនៃ ស្មាតហ្វូនកម្រិតថវិកា នឹងភ្ជាប់មកជាមួយការសាកថ្មលឿន 33W អង្គផ្ទុកទិន្នន័យ 128GB និង Mini Capsule

    realme ជាប្រេនស្មាតហ្វូនដែលរីកលូតលាស់លឿនបំផុតរបស់ពិភពលោកបានបញ្ជាក់ អំពីគម្រោងក្នុងការប្រកាសជាផ្លូវការនូវ realme C53 នៅថ្ងៃទី ២៧ ខែមិថុនា។ ហើយថ្ងៃនេះ realme បង្ហាញពីលក្ខណៈពិសេសជាច្រើនអំពី C53 ។ ក្នុងនាមជាសមាជិកថ្មីនៃ realme C Series C53 មានគោលដៅក្លាយជាអ្នកផ្លាស់ប្តូរហ្គេម ដើម្បីធ្វើឲ្យរង្គើដល់ទីផ្សារស្មាតហ្វូនកម្រិតដំបូង។ បន្ទាប់ពីការអាប់ដេតយុទ្ធសាស្ត្រស៊េរី C ដែលបានប្រកាសកាលពីដើមឆ្នាំនេះ C53 ផ្តល់នូវលក្ខណៈពិសេសបី ក្នុងកម្រិតតម្លៃនេះជាមួយនឹងកម្លាំងសាកថ្មលឿន 33W SUPERVOOC, ទំហំផ្ទុកធំ 128GB, និងតួខ្លួនស្តើងបំផុត 7.49mm។

    C53 ផ្តល់នូវមុខងារផ្លាស់ប្តូរមុខងារថ្មីសម្រាប់ស្មាតហ្វូនកម្រិតថវិកាជាមួយនឹងការសាកថ្មលឿន 33W SUPERVOOC។ បើប្រៀបធៀបទៅនឹងការសាកថ្ម 10W របស់ C33, C53 បានបង្កើនល្បឿនសាករបស់វារហូតដល់ 100% បើប្រៀបធៀបនឹងជំនាន់មុន។
    realme C53 បំពាក់ RAM ទំហំធំជាងគេរហូតដល់ 12GB និងអង្គផ្ទុកទិន្នន័យ 128GB ក្នុងកម្រិតតម្លៃនេះ ។ លើសពីនេះ C53 គាំទ្រស៊ីមកាត Nano 2 និងកាត MicroSD 1 ក្នុងពេលតែមួយ ដែលអាចពង្រីកទំហំផ្ទុកបន្ថែមរហូតដល់ 2TB ។
    តាមរយៈការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នូវរចនាសម្ព័ន្ធខាងក្នុងរបស់វា realme C53 ទទួលបានតួខ្លួនស្តើងបំផុត 7.49mm នៅក្នុងកម្រិតតម្លៃនេះ និងនៅក្នុងស្មាតហ្វូនស៊េរី C ។ ជាមួយនឹងការរចនាមុំជ្រុងរបស់វា C53 ផ្តល់នូវការចាប់កាន់ប្រកបដោយផាសុកភាព និងអារម្មណ៍ដ៏ល្អនៅក្នុងដៃ។

    ហើយជាថ្មីម្តងទៀត បន្ទាប់ពី realme C55, C53 នឹងក្លាយជាស្មាតហ្វូន realme ទីពីរ ដែលបំពាក់ “Mini Capsule” ដំបូងបង្អស់របស់ Android ។ នៅពេលនេះ C53 អាចបង្ហាញស្ថានភាពថ្ម  ហើយអ្នកប្រើប្រាស់នៅពេលក្រោយនឹងអាចទទួលបានបទពិសោធន៍ខ មុខងារពីរផ្សេងទៀតនៃការប្រើប្រាស់ទិន្នន័យ និងស្ថិតិជំហានតាមរយៈការអាប់ដេត OTA ។
    ក្នុងនាមជាអ្នកផ្លាស់ប្តូរមុខមាត់ថ្មីនៃស្មាតហ្វូនកម្រិតថវិកា realme C53 មានគោលបំណងផ្តល់នូវលក្ខណៈពិសេសឈានមុខគេ ដើម្បីអ្នកប្រើប្រាស់ទទួលយកបទពិសោធន៍ ទៅកាន់កម្រិតបន្ទាប់ និងធ្វើឲ្យរង្គើដល់ទីផ្សារស្មាតហ្វូនកម្រិតថវិកាចូលទាំងមូល។

    កុំភ្លេចតាមដានការផ្សាយផ្ទាល់នូវការប្រកាសជាផ្លូវការនៅលើទំព័រល Facebook ផ្លូវការរបស់ realme ប្រចាំប្រទេសកម្ពុជា។ ថាតើ realme C53 មានចំណុចពិសេសអ្វីបន្ថែមថែមទៀត ព្រមទាំងតម្លៃដែលអ្នកទាំងអស់គ្នានឹកស្មានមិនដល់៕

    Share This Post: