លេចធ្លាយយ៉ាងច្បាស់ក្រឡែតពីវីដេអូផ្សាយពាណិជ្ជកម្មរបស់ Galaxy S10
- February 20, 2019
នៅសល់តែ១ថ្ងៃទៀតប៉ុណ្ណោះព្រឹត្តិការណ៍ដាក់បង្ហាញ Galaxy S10 ជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung នឹងបង្ហាញខ្លួនជាផ្លូវការទៅហើយ ស្រាប់តែពេលថ្មីៗនេះ មានលេចធ្លាយវីដេអូផ្សាយពាណិជ្ជកម្មយ៉ាងច្បាស់ក្រឡែតអំពី Galaxy S10 នៅប្រទេស Norway។ តាមវីដេអូផ្សាយពាណិជ្ជកម្មរយៈពេល៣០វិនាទី ដែលបានផ្សាយនៅលើទូរទស្សន៍ TV2 របស់ប្រទេស Norway បានបង្ហាញយ៉ាងខ្លាំងតែម្តង អំពីរូបរាងរបស់ S10 និង S10 Plus ជាមួយនឹងមុខងារពិសេសៗមួយចំនួនដូចជាង ស្កែនក្រយ៉ៅដៃលើអេក្រង់ មានកាមេរ៉ាក្រោយ៣គ្រាប់ និងខាងមុខ២គ្រាប់ (សម្រាប់ S10 Plus) ព្រមទាំងមាន Reverse Wireless charge ដែលអាចសាកថ្មឲ្យស្មាតហ្វូនដទៃបានថែមទៀតផង។ ចង់ដឹងថា តើវីដេអូផ្សាយពាណិជ្ជកម្មនោះយ៉ាងណា? ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
អត្ថបទ៖ សេម
ប្រភព៖ androidauthority
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






