P30 របស់ Huawei អាចនឹងមានកាមេរ៉ាលោតដល់៤គ្រាប់នៅខាងក្រោយ
- February 20, 2019
មួយរយៈកន្លងមកនេះមានក្រុមហ៊ុនស្មាតហ្វូនជាច្រើនបានប្រឹងប្រែង ផលិតនូវស្មាតហ្វូនថ្មីៗ ប្លែកៗ និងបច្ចេកវិទ្យាទំនើបៗផងដែរ ជាពិសេសគឺផ្ដោតខ្លាំងទៅលើកាមេរ៉ាតែម្ដង ។ ហើយថ្មីៗនេះដែរក៏មានរូបភាពបែកធ្លាយមួយ ដែលថតចេញពីកាមេរ៉ាស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ដែលបានចែករំលែកដោយលោក Richard Yu នាយកប្រត្តិបត្តិនៃក្រុមអាជីវកម្មអតិថិជនរបស់ក្រុមហ៊ុន Huawei។ ដោយគាត់បានថតរូបព្រះច័ន្ទ ហើយបានចែករំលែករូបនោះទៅលើបណ្ដាញសង្គម Weibo ដើម្បីអបអរសាទរពិធីបុណ្យបង្ហោះគោម ប៉ុន្តែគេបានចាប់អារម្មណ៍ត្រង់ចំនុច water mark នៅលើរូបនោះត្រូវបានព្រាលមិនបង្ហាញពីម៉ូឌែលរបស់ទូរស័ព្ទនោះឡើយ។
ហេតុផលនេះហើយដែលមនុស្សគ្រប់គ្នាមានការសន្និដ្ឋានថា រូបភាពនោះគឺថតចេញពីស្មាតហ្វូន Huawi P30 Pro ។ គួរបញ្ជាក់ផងដែរថា Huawei P30 នឹងបង្ហាញខ្លួននៅ ថ្ងៃទី ២៦ ខែមីនា ខាងមុខនេះហើយ ដែលនឹងភ្ជាប់មកជាមួយកាមេរ៉ាដល់ទៅបួនគ្រាប់ផងដែរ។ កាលពីជំនាន់ P20 មានសមត្ថកិច្ច Zoom គុណនឹង៥ឯណោះ ដោយមិនបាត់បង់គុណភាពរូបថតឡើយ ចំណែកឯ P30 ថ្មីនេះត្រូវបានគេរំពឹងថា នឹងអាចមានសមត្ថភាព Zoom ខ្លាំងជាង P20 ទៅទៀត។
Huawei P30 នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 9.0 (Pie) ប្រើបន្ទះឈីប HiSilicon Kirin 980 (7 nm) មាន CPU ចំនួន 8គ្រាប់ ដោយ 2 គ្រាប់ ប្រភេទ 2.6 GHz Cortex-A76 រីឯ 2 គ្រាប់ទៀតប្រភេទ 1.92 GHz Cortex-A76 និង 4 គ្រាប់ចុងក្រោយប្រភេទ 1.8 GHz Cortex-A55 ព្រមទាំងមាន GPU ប្រភេទ Mali-G76 MP10 ផងដែរ៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena
- Share This Post:






