ការប្រាក់ទាប ទំនុកចិត្តខ្ពស់ សម្រាប់ការទិញ ផ្ទះមេគង្គ ចាប់ពីថ្ងៃនេះតទៅ
ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានប្រារព្ធកម្មវិធីចុះអនុស្សរណៈយោគយល់គ្នា ដើម្បីផ្ដល់ប្រាក់កម្ចីជូនអតិថិជន ផ្ទះមេគង្គ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅការិយាល័យលក់ ផ្ទះមេគង្គ សួនឧស្សាហកម្ម ខេ អឹម អេច ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ មានអ្នកចូលរួម ៥០នាក់ ។ ការចុះអនុស្សរណៈយោគយល់គ្នា ដើម្បីផ្ដល់ប្រាក់កម្ចីជូនអតិថិជន ផ្ទះមេគង្គ ធ្វើទ្បើងក្នុងគោលបំណងជួយប្រជាជនកម្ពុជាឲ្យមានផ្ទះល្អប្រសើរសម្រាប់ស្នាក់នៅ ដោយបានផ្ដល់ប្រាក់កម្ចីអត្រាការប្រាក់ទាប។

ក្នុងថ្ងៃប្រារព្ធកម្មវិធីនោះដែរ អគ្គនាយក ក្រុមហ៊ុន អាយ អេស អាយ គ្រុប លោក កាំង ឡេង បានមានអនុសាសន៍ទៅកាន់អង្គពិធីអំពីគោលបំណងក្នុងការបង្កើតផ្ទះមេគង្គថា “ដើម្បីរួមចំណែកអភិវឌ្ឍការរស់នៅឲ្យកាន់តែប្រសើរឡើងសម្រាប់បងប្អូនប្រជាជននៅតាមទីជនបទ ដែលមានចំណូលទាប អាចមានលទ្ធភាពទទួលបាននូវគេហដ្ឋានស្អាត មានអនាម័យ រឹងមាំ ជាប់ធន់បានយូរជាមួយនឹងតម្លៃសមរម្យ ជាពិសេសមិនមានការប៉ះពាល់ដល់បរិស្ថាន” ហើយលោកបានបន្ដទៀតថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរលើចក្ខុវិស័យដ៏ច្បាស់លាស់មួយគឺ “បង្កើត និងកសាងការរស់នៅដ៏ប្រសើរសម្រាប់សហគមន៍ជនបទ” ហើយលោកសង្ឃឹមថានឹងអាចផ្គត់ផ្គង់តម្រូវការគេហដ្ឋានចំនួន ១០ម៉ឺនផ្ទះ ក្នុងពេល ១០ឆ្នាំខាងមុខ ដើម្បីបង្កើតអោយមាន ការផ្លាស់ប្តូរវិជ្ជមានមួយដល់ប្រជាជនកម្ពុជា ជាពិសេសបងប្អូនដែលរស់នៅតាមទីជនបទ។

លោកWanchairabin Jitwattanatamអនុប្រធានអគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករបានមានប្រសាសន៍ថា «ក្នុងនាមជាស្ថាប័នដែលបានបម្រើក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជាជាង២០ឆ្នាំ យើងបានជួយជំរុញអោយមានភាពប្រសើរឡើងនូវកម្រិតជីវភាព ប្រជាជន ក៏ដូចជាបានចូលរួមលើកកំពស់សេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិង ប្រកួតប្រជែង ដល់ប្រជាជនទាំង ទីក្រុងនិងជនបទ» លោកបានបន្តទៀតថា «ជាមួយសមាជិកភាពនៃធនាគារធំជាងគេទី៥នៃព្រះរាជាណាចក្រថៃ Bank of Ayudhya (Krungsri)និងជាបុត្រសម្ពន្ធ័ របស់ MUFG (Mitsubishi UFJ Financial Group) ដែលមានបណ្តាញការិយាល័យជាង២៣០០កន្លែង ហើយមានវត្តមាននៅជាង៥០ប្រទេសទូទាំងពិភពលោក យើងនឹងបន្តរផ្តល់សេវាកម្មហិរញ្ញវត្ថុកាន់តែប្រសើរ ក្នុងការគាំពារដល់ការរីកចម្រើនដល់ប្រជាជនកម្ពុជា» លោកលោក ម៉ិច សុខមេត្រី អនុប្រធានអគ្គនាយក និងជាអគ្គនាយកអភិវឌ្ឍអាជីវកម្មនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ដែលមានវត្តមាននៅក្នុងកម្មវិធីនេះដែរ បានមានប្រសាសន៍ថា «កម្មវិធីថ្ងៃនេះបានបញ្ជាក់ពីទស្សនៈវិស័យរួមរវាងហត្ថាកសិករ និងក្រុមហ៊ុនISI ដែលយើងនឹងរួមសហការក្នុងការផ្តល់ផ្ទះ Mekong Homes និងកម្ចីដែលមានភាពងាយស្រួល ក្នុងការលើកកំពស់ជីវភាពរស់នៅរបស់ ប្រជាជនកម្ពុជាទូទាំងប្រទេស តាមរយៈមានលំនៅឋានសមរម្យ ទូទាំងប្រទេស» ជាការពិតណាស់ ផ្ទះមេគង្គជា ផ្ទះទំនើប គុណភាពខ្ពស់ តម្លៃសមរម្យ និងសាងសង់ឆាប់រហ័ស ប្រើសុទ្ធតែសម្ភារៈ លំដាប់ថ្នាក់អន្ដរជាតិ និងមានការធានាដល់ទៅ ១០ឆ្នាំ និងសក្ដិសមបំផុតសម្រាប់បងប្អូននៅតាមជនបទ ផ្ទះមេគង្គមានបីម៉ូដែល ផ្ទះតៀមទំហំ ៦ម x ៦ម ផ្ទះខ្ពស់ផុតពីដី ទំហំ ៦ម x ៦ម និងផ្ទះខ្ពស់ផុតពី មានទំហំ ៩ម x ៦ម ហើយអាចសង់ជូនលោកអ្នកនៅទូទាំង ២៥ខេត្តនៃព្រះរាជាណាចក្រកម្ពុជា ដោយជាងជំនាញដែលហ្វឹកហាត់ដោយផ្ទាល់ពីក្រុមហ៊ុន។ សូមបញ្ជាក់ថា ដើម្បីសងផ្ទះមេគង្គបាន លោកអ្នកត្រូវមានដីផ្ទាល់ខ្លួន។
ព័ត៌មានបន្ថែមទាក់ទងទៅកាន់ទំព័រហ្វេសប៊ុក “ផ្ទះមេគង្គ“ https://www.facebook.com/mekonghomes/






