Galaxy S10 Plus ទទួលបានពិន្ទុខ្ពស់កប់ពពកតែម្តងពី DxOMark
- BY
- autoadmin
- February 22, 2019
ក្រុមហ៊ុន Samsung Electronics នៅថ្ងៃនេះ បានប្រកាសថា Galaxy S10 Plus របស់ខ្លួនបានទទួលចំណាត់ថ្នាក់លេខ ១ ផ្ទួនគ្នា ទៅលើការថតរូបល្អឥតខ្ចោះទាំងថតរូប Selfie និងថតរូបខាងកាមេរ៉ាក្រោយ ដោយ DxOMark ដែលជាស្តង់ដារឧស្សាហកម្មជាទីទុកចិត្តទៅលើប្រភេទ លេនកាមេរ៉ា កាមេរ៉ា ស្តង់ដារស្មាតហ្វូន និងជាគេហទំព័រវាយតម្លៃគុណភាពរូបភាពឯករាជ្យដ៏ល្បីល្បាញ។
ការធ្វើតេស្តរបស់ DxOMark ទៅលើកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ គឺធ្វើឡើងដោយវិទ្យាសាស្រ្តយ៉ាងម៉ត់ចត់បំផុតចេញពីមន្ទីរពិសោធន៍។ ពិន្ទុនៃការវាយតម្លៃគុណភាពរូបថត និងវីដេអូ របស់ Galaxy S10 Plus ពីការវាយតម្លៃរបស់វិស្វករ និងផ្ដល់ឱ្យអតិថិជននូវ អព្យាក្រិត និងភាពគួរជាទីទុកចិត្តអំពីដំណើរការកាមេរ៉ារបស់ស្មាតហ្វូនមួយនេះ។ DxOMark បានផ្ដល់ពិន្ទុសម្រាប់គុណភាពរូបថត និងវីដេអូ ហើយបន្ទាប់មកយកពិន្ទុ ទាំង២ មកបញ្ចូលជាពិន្ទុរួម ដោយពិន្ទុកាន់តែខ្ពស់មានន័យថា គុណភាពនៃរូបភាពកាន់តែល្អ។
ស្មាតហ្វូន Galaxy S10 Plus គឺឈរនៅទីតាំងដាច់គេលើតារាង Selfie scale សម្រាប់កាមេរ៉ាមុខ ដោយទទួលបានពិន្ទុ ៩៦ ឯណោះ។ ការធ្វើតេស្តរបស់ DxOMark ទៅលើ Selfie scale បានបញ្ជាក់ថា កាមេរ៉ាមុខពីរ (dual front camera) របស់ Galaxy S10 Plus បានជួយជំរុញស្មាតហ្វូនថ្មីនេះឈរនៅកំពូលតារាង ជាមួយនឹងកាមេរ៉ា Dual Pixel និងកាមេរ៉ាទីពីរ RGB Depth របស់វា។ កាមេរ៉ាពីរខាងមុខរបស់ Galaxy S10 Plus អាចថតរូបព្រិល Background និងអាចថតរូបក្នុងកម្រិតគុណភាព UHD គឺមានភាពលេចធ្លោលើសពីកាមេរ៉ាស្មាតហ្វូនដទៃ។
ទូរស័ព្ទ Galaxy S10 Plus ក៏ទទួលបានចំណាត់ថ្នាក់លេខ ១ រួមគ្នា ដោយ DxOMark លើតារាង Mobile ranking ជាមួយនឹងពិន្ទុសរុប ១០៩ (ពិន្ទុរូបថត ១១៤ និងពិន្ទុវីដេអូ ៩៧) ដែលវាជាពិន្ទុខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ចំណាត់ថ្នាក់កាមេរ៉ាខាងក្រោយ។ ដើម្បីវាយតម្លៃលើកាមេរ៉ាក្រោយ DxOMark ក៏បានពិនិត្យមើលទៅលើមុខងារដូចជា៖ Exposure និង Contrast, ពណ៌, Autofocus, Texture, Noise, Artifacts, ពន្លឺ, ស្ថេរភាព (សម្រាប់វីដេអូ), ការពង្រីក និង Bokeh (រូបភាពព្រិល) របស់កាមេរ៉ាទាំង ៣ ខាងក្រោយរបស់ Galaxy S10 Plus ផងដែរ៕

ខាងក្រោមនេះគឺជារូបភាព ដែលថតដោយ Galaxy S10៖

អត្ថបទ៖ លីដា
ប្រភព៖ news.samsung
- Share This Post:









