បច្ចេកវិទ្យា

Galaxy Fold ប្រហែលជាត្រូវជួបគូសត្រូវថ្មី ដោយ Apple បានបញ្ចេញគំរូ 3D ស្មាតហូនបត់បានរបស់ខ្លួនយ៉ាងស្រស់ស្អាត

BY
Khmernote Media
February 23, 2019

ប៉ុន្មានថ្ងៃមុន Samsung បានប្រកាសជាផ្លូវការនូវជំនាន់ថ្មីនៃស្មាតហ៊ូនរបស់ខ្លួនគឺ Galaxy Fold ដែលជាស្មាតហូនកូនកាត់ Tablet ។ Galaxy Fold នៅពេលដែលលោកអ្នកបើកលាតវាជាធម្មតា វានឹងក្លាយជា Tablet ទំហំ ៧អុីញ ហើយនៅពេលដែលលោកអ្នកបត់វាជា ២ វានឹងក្លាយជាស្មាតហ្វូនទំហំ ៤.៥អុីញ ភ្លាម។

បើក្រឡេកទៅមើលក្រុមហ៊ុន Apple វិញ ការប្រកាសជាផ្លូវការរបស់ Samsung ប្រហែលជាធ្វើឱ្យ Apple ឈឺក្បាលមិនតិចទេ។ ជាក់ស្តែង យោងតាមព័ត៌មានចចាមអារាមបានឲ្យដឹងថា Apple ហាក់ដូចជាមានគម្រោងបង្កើតនូវស្មាតហ្វូនប្រភេទដែលអាចបត់ចូលគ្នា (Foldable) នេះបាន ដោយរូបភាពគំរូជាលក្ខណៈ 2D របស់ Apple ត្រូវបានបែកធ្លាយលើអ៊ីនធឺណិត ហើយ LetsGoDigital ក៏បានកែរូប 2D ទាំងនោះមកជា 3D យ៉ាងស្រស់ស្អាត។

យ៉ាងណាក៏ដោយបើតាមមើលទៅ គំរូស្មាតហូតរបស់ Apple ហាក់ដូចជាមានតម្លៃថ្លៃ អាចនឹងថ្លៃជាង iPhone XS max ទៅទៀត ហើយវាមិនច្បាស់ទេថា Apple នឹងយកគំរូនោះមកផលិតចេញជារូបរាងពិត។ ប៉ុន្តែរឿងមួយដែលគួរឱ្យចាប់អារម្មណ៍គឺ Apple ប្រហែលជាធ្លាប់មានបំណងចង់បង្កើតស្មាតហ្វូតដែលអាចបត់បាន ប៉ុន្តែក៏ប្តូរចិត្តវិញដោយសារតម្លៃ៕

អត្ថបទ៖ លីដា
ប្រភព៖ thesun

Share This Post: