ពានកម្មវិធី “ស្នាដៃកូនខ្មែរសម្រាប់មាស សុខសោភា”រកឃើញម្ចាស់ហើយ
រយះកាល ៥ ខែនៃការជ្រើសរើសបទចម្រៀង ជម្រុះបទចម្រៀង រហូតដល់ដាក់បទចម្រៀងដោយមហាជនវាយតំលៃ នៃកម្មវិធី”ស្នាដៃកូនខ្មែរសម្រាប់មាស សុខសោភា” បានធ្វើអោយទស្សនិកទន្ទឹងរង់ចាំ ហើយបានជជែកវែកញែកជាច្រើនលើប្រធានបទ តើបទណាពិរោះជាងបទណា ហើយបទណានិងទទួលបានជ័យលាភី។
ដោយឡែកកាលពីល្ងាចថ្ងៃទី ២៤ ធ្នូ នេះកម្មវិធី Olatte Concert ដែលធ្វើការផ្សាយផ្ទាល់តាមរយៈស្ថានីយ៍ទូរទស្សន៍ CTNបានបញ្ចូលកម្មវិធីពិសេសមួយដោយមានវត្តមានកញ្ញា មាស សុខសោភា ចូលរួមបកស្រាយ បទចម្រៀង៥បទ របស់បេក្ខជននៃកម្មវិធី”ស្នាដៃកូនខ្មែរសម្រាប់មាស សុខសោភា” ដោយផ្ទាល់ ហើយបានប្រកាសជ័យលាភីភ្លាមៗ តែម្តងដែលក្នុងនោះ ជ័យលាភីលេខ១បានទៅបទព្រោះគេមនុស្សដំបូង និពន្ធដោយបេក្ខជនមកពីខេត្តខេត្តកណ្តាល ងឿយ ប៊ុនរត្ន័ (Ah Roman) ជ័យលាភីលេខ២បានទៅបទខ្ញុំកំពុងឈឺ និពន្ធដោយ បេក្ខជនរាជធានីភ្នំពេញ ឆុន រ៉ាឆាត់ (Chhon Rachhat) ជ័យលាភីលេខ៣បានបទ ថ្ងៃជួបថ្ងៃព្រាត់និពន្ធដោយបេក្ខជនរាជធានី ភ្នំពេញ រិន ឆោមវីរៈ និង សំណាង ឧត្តម ជ័យលាភីលេខ៤បានបទ នៅក្រមំុមិនបានដើរលេង និពន្ធដោយបេក្ខជនរាជធានី ភ្នំពេញ គង់ សំអន ជ័យលាភីលេខ៥បានបទ លង់ស្នេហ៍អ្នកបាត់ដំបង និពន្ធដោយបេក្ខជនខេត្តពោធិ៍សាត់ ស៊ឹម សុភ័ណ្ឌ។
គួររំលឹកផងដែរថាកម្មវិធីប្រកួតប្រជែងដែលឧបត្ថម្ភដោយ ទឹកភេសជ្ជៈជំនួយដល់សម្រស់ និងសុខភាព OLATTE នេះ គឺបានធ្វើឡើងតាំងពីខែតុលា ឆ្នាំ ២០១៨ដោយបទចម្រៀងជាង ២០០បទ របស់បេក្ខជន ជិត២០០នាក់ ដែលបានផ្ញើរមកកាន់កម្មវិធី ហើយបានជម្រុះបន្តបន្ទាប់រហូតដល់វគ្គ៥បទចុងក្រោយនេះ។ យ៉ាងណាមិញ បេក្ខជនជ័យលាភី ទទួលបានប្រាក់រង្វាន់ ចំនួន ៤លានរៀល និងទទួលបានពានដែលច្នៃដោយកូនខ្មែរពីក្រុមហ៊ុន AM-STAR Co.,Ltd.






