Huawei ប្រកាសបញ្ចេញស្មាតហ្វូនបត់បានគឺ Mate X ឯតម្លៃវិញជាង២,០០០ដុល្លារ
- February 25, 2019
ក្រុមហ៊ុន Huawei Technologies បានបង្ហាញស្មាតហ្វូនដែលអាចបត់បាន ដែលមានតម្លៃប្រហែល 2,600ដុល្លារអាមេរិក កាលពីថ្ងៃអាទិត្យ វាត្រូវបានគេឱ្យដឹងថា ត្រូវបានបំពាក់សម្រាប់ការតភ្ជាប់បណ្តាញ 5G , 55W SuperCharge, រន្ធសាក USB-C , ថ្ម 4,500 mAh ។ នៅពេលដែលវាលាតសន្ធឹង វាគឺជា Tablet ជាមួួយនឹងអេក្រង់ 8អ៊ីញ (2480 x 2200) ហើយនៅពេលដែលវាបត់ចូលគ្នា វានឹងក្លាយជាស្មាតហ្វូន 6.6អ៊ីញ (2480 x 1148) ជាមួយនឹង ratio 19.5:9 ។
លោក Richard Yu ប្រធានផ្នែកអាជីវកម្មអតិថិជនរបស់ក្រុមហ៊ុន Huawei បាននិយាយថា ទូរស័ព្ទនេះមិនត្រឹមតែសំរាប់សម្រាប់ 5G បច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់អនាគត 5G ផងដែរ… វាគឺលឿនបំផុតសម្រាប់ 5G នៅក្នុងពិភពលោក។ Mate X នេះក៏ត្រូវបានគេឱ្យដឹងថា ជាស្មាតហ្វូនបត់បាន ដែលស្ដើងជាគេលើពិភពលោក ជាមួយនឹងកម្រាស ១១មីលីម៉ែត្រ នៅពេលបត់ និង ៥.៤មីលីម៉ែត្រនៅពេលលាត៕


អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia
- Share This Post:






