យល់យ៉ាងណាដែរ ប្រសិនបើ Apple បញ្ចេញស្មាតហ្វូនស៊េរីថ្មី ដែលអាចបត់បានមានរូបរាងបែបនេះ?
- February 25, 2019
យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា ក្រុមហ៊ុនអេឡិចត្រូនិកដ៏ធំរបស់អាមេរិកគឺក្រុមហ៊ុន Apple នឹងបញ្ចេញនូវទូរស័ព្ទស៊េរីចុងក្រោយមួយទៀត ដើម្បីប្រជែងជាមួយក្រុមហ៊ុន Samsung និង Huawei ហើយទូរស័ព្ទសេរីចុងក្រោយនោះត្រូវគេរំពឹងថា ជាទូរស័ព្ទដែលអាចបត់បានម៉ាក iPhone X Fold។ ព័ត៌មានទាក់ទងនឹងកាមេរ៉ា និងគ្រឿងក្នុងផ្សេងៗរបស់ទូរស័ព្ទមិនត្រូវបានគេបង្ហាញលម្អិតនោះទេ តែបើយោងតាមរូបភាពចចាមអារាម ដែលគេទទួលបានទូរស័ព្ទ iPhone X Fold នេះ គឺជាបន្ទះដ៏ធំមួយ និងអាចបត់ចូលគ្នាបាន ហើយថែមអាចមានក្តាចុច ដែលស្រដៀងទៅនឹងកុំព្យូទ័រយួរដៃអីចឹងដែរ។ ទូរស័ព្ទស៊េរីចុងក្រោយរបស់ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងទុកថា នឹងក្លាយជាទូរស័ព្ទដែលអាចបត់បានទំនើប និងវ័យឆ្លាតបំផុត បើធៀបទៅនឹងទូរស័ព្ទផ្សេងទៀត។ ចំពោះតម្លៃរបស់វាវិញត្រូវបានគេរំពឹងថាប្រហែលជា ២ ពាន់ដុល្លារ (តម្លៃនៅអាមេរិក) ឯណោះ។ លោកអ្នកទាចទស្សនារូបភាពគំរូនៃទូរស័ព្ទនេះដូចខាងក្រោម៖
អត្ថបទ៖ ភក្តី
ប្រភព៖ forbes
- Share This Post:








