ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Nokia បញ្ចេញទូរស័ព្ទស៊េរីថ្មី មានកាមេរ៉ារហូតដល់ទៅ ៥ សរុបចូលគ្នាស្មើ 240 Megapixel ឯណោះ

    BY Khmernote Media February 26, 2019
    Nokia បញ្ចេញទូរស័ព្ទស៊េរីថ្មី មានកាមេរ៉ារហូតដល់ទៅ ៥ សរុបចូលគ្នាស្មើ 240 Megapixel ឯណោះ

    ក្រុមហ៊ុនទូរស័ព្ទ Nokia បានបញ្ចេញនូវទូរស័ព្ទស៊េរីចុងក្រោយរបស់ខ្លួនគឺទូរស័ព្ទ PureView ដែលទូរស័ព្ទនេះមានចំណុចពិសេសប្លែកពីទូរស័ព្ទដទៃត្រង់ថា វាមានកាមេរ៉ារហូតដល់ទៅ ៥ ឯណោះនៅខាងក្រោយ។ ការដាក់បង្ហាញទូរស័ព្ទនេះត្រូវបានគេរៀបចំឡើងនៅក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។ Nokia PureView បំពាក់ទៅដោយកាមេរ៉ាធំចំនួន ៥ ដែលក្នុងនោះ កាមេរ៉ាធំៗ ២ គឺជាកាមេរ៉ាពណ៌ និង ៣ ផ្សេងទៀតគឺជាកាមេរ៉ាប្រភេទ Monochrome។

    កាមេរ៉ាទាំង ៥ នេះបូកបញ្ចូលគ្នា នឹងធ្វើឲ្យកាមេរ៉ារបស់ PureView មានទំហំរហូតដល់ទៅ 240 megapixel ដែលអាចថតរូបបានល្អបំផុត បើធៀបនឹងទូរស័ព្ទផ្សេងទៀត។ ចំពោះតម្លៃរបស់វាវិញត្រូវបានក្រុមហ៊ុនប្រកាសថា មានតម្លៃ ៦៩៩ ដុល្លារ (តម្លៃនៅបរទេស)។ លោកអ្នកអាចទស្សនារូបភាពរបស់ទូរស័ព្ទ Nokia PureView ដូចខាងក្រោមនេះ៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay