ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ការបង្កើតតំបន់ការពារទេសភាពបាកាន គឺដើម្បីរក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ

    BY Nisaiy KN August 6, 2023
    ការបង្កើតតំបន់ការពារទេសភាពបាកាន គឺដើម្បីរក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ

    (ពោធិ៍សាត់)៖ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ខាងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានបង្ហោះអំពី អនុក្រឹត្យ ១៤៤ អនក្រ.បក ស្តីពីការបង្កើតតំបន់ការពារទេសភាពបាកាន ដែលមានផ្ទៃដីទំហំ៣៨ ៤៣០(បីម៉ឺនប្រាំបីពាន់បួនរយសាមសិប)ហិចតា ស្ថិតនៅក្នុងភូមិសាស្ដ្រស្រុកបាកាននិងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
    ការបង្កើតអនុក្រឹត្យនេះ មានគោលបំណងដូចតទៅ៖
    -ធានាថែរក្សានិងការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ បរិស្ថាន និងវប្បធម៌
    -ផ្ដល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្ដរភាព
    -រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ
    -បង្កើនតួនាទីអេកូឡូស៊ីសម្រាប់ផលប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់
    -បង្កើននិងធានាការប្រើប្រាស់តំបន់ដីសើមប្រកបដោយភាពឈ្លាសវៃ
    -លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជាសាធារណជន ក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិក្នុងតំបន់ការពារទេសភាពបាកាន៕




    អត្ថបទ៖និស្ស័យ
    ប្រភព៖ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់

    Share This Post: