មកមើលរូបរាង និង SPECS របស់ Xperia 1 ដែល Sony ទើបតែប្រកាសក្ដៅៗ
- BY
- autoadmin
- February 26, 2019
ជាមួយនឹងស្មាតហ្វូន Galaxy S10 Plus របស់ Samsung និង Mate 20 Pro របស់ Huawei ដែលកំពុងមានការប្រកួតប្រជែងនៅលើឆាកស្មាតហ្វូនយ៉ាងមមាញឹក អ្នកប្រហែលជាគិតថា Sony នឹងបញ្ចេញនៅស្មាតហ្វូន ដែលអាចយកមកប្រកួតប្រជែងជាអន្តរជាតិជាមួយស្មាតហ្វូនល្បីៗទាំងនេះបាន។ ប៉ុន្តែយ៉ាងណាក៏ដោយវាហាក់ដូចជា Sony ពុំមានអ្វីជាការឆ្លើយតបជាមួយបច្ចេកវិទ្យាចុងក្រោយរបស់ Samsung ឬ Huawei នោះទេ។
ជាការពិតអ្វីដែលគួរឱ្យចាប់អារម្មណ៍បន្តិចរបស់ Sony Xperia 1 ស៊េរីថ្មីនេះ គឺវាមានអេក្រង់ 4K OLED HDR ទំហំ 6.5អ៊ីញ ជាមួយនឹង Aspect Ratio 21:9 ដែលជាខ្នាតរចនាបទដូចនឹងខ្សែភាពយន្ត (cinema-style)។ ហើយចំពោះលក្ខណៈពិសេសផ្សេងទៀតរបស់វាគឺ៖ កាមេរ៉ា ៣គ្រាប់ (12 megapixels), កាមេរ៉ាមុខ 8 megapixel, គ្មានរន្ធកាស, បន្ទះឈីប Snapdragon 855, RAM 6G, ថ្ម 3,330-mAh, ការផ្ទុក 128 GB, IP68 water resistance និងដំណើរការដោយ Android 9 Pie។ យ៉ាងណាមិញ Sony មិនទាន់បញ្ជាក់ពីតម្លៃរបស់ស្មាហ្វូនមួយនេះទេ៕







អត្ថបទ៖ លីដា
ប្រភព៖ cnet
- Share This Post:






