លឿនដូចព្យុះ! Xiaomi Mi 9 ចំណាយពេលមិនដល់១នាទីផង លក់អស់ខ្ទេចគ្មានសល់
- February 26, 2019
Xiaomi Mi 9 បានដាក់លក់នៅប្រទេសចិនកាលពីថ្ងៃពុធស្អែកនេះហើយ នៅក្នុងប្រទេសចិន ហើយនេះគឺជាការដាក់លក់លឿនបំផុតនៅលើទីផ្សារក្នុងស្រុករបស់ខ្លួន ។ ហើយទូរស័ព្ទនេះបានលក់អស់លឿនបំផុតត្រឹមរយៈពេល ៥៣វិនាទី តែប៉ុណ្ណោះ តាមការបង្ហោះលើបណ្ដាញសង្គម Weibo របស់ក្រុមហ៊ុននេះ។ Xiaomi Mi 9 បានភ្ជាប់មកជាមួយកាមេរ៉ា៣គ្រាប់ ដែលមានទំហំ 48 មេហ្គាភិចសែល ដែលជាកាមេរ៉ាមេ និងទ្រនាប់ស្កែនក្រយ៉ៅដៃក្នុងអេក្រង់ ។ ទោះបីជាក្រុមហ៊ុនមិនបានប្រកាសពីចំនួន ដែលបានលក់អស់នោះ ក៏គេអាចដឹងថាតម្រូវការសម្រាប់ម៉ូឌែលនេះ មានច្រើនជាងការផ្គត់ផ្គង់ទៅទៀត។
នេះជាទូរស័ព្ទស្ថិតក្នុងចំណោមស៊េរីដំបូង ដែលបានប្រើប្រាស់បន្ទះឈីប Snapdragon 855 ។ យើងបានពិនិត្យឃើញថា វាពិតជាមានការរចនាបានស្អាត និងប្រណិតទៀតផង ។ សម្រាប់អ្នកនៅអឺរ៉ុបហើយ ប្រទេសអេស្ប៉ាញ អ៊ីតាលី ឬបារាំង អ្នកអាចបញ្ជាទិញឧបករណ៍នេះជាមួយការដឹកជញ្ជូនសម្រាប់ទូរស័ព្ទ Xiaomi Mi 9 ជាមួយនិង RAM 6GB Storage 64GB ដែលនឹងចាប់ផ្តើមនៅសប្តាហ៍នេះ។


អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena
- Share This Post:









