សហព័ន្ធកីឡា E-Sports កម្ពុជា និងCellcard នាំយកការប្រកួតជាផ្លូវការប្រចាំកម្ពុជានៃកំណើនប្រភេទហ្គេម Battle Royale Game Rules of Survival
សម្រាប់ប្រភេទហ្គេមNetease Games សហព័ន្ធកីឡា E-Sports កម្ពុជា និងCellcard នាំយកការប្រកួតជាផ្លូវការប្រចាំកម្ពុជានៃកំណើនប្រភេទហ្គេម Battle Royale Game គឺ Rules of Survival។
Rules of Survival ជាប្រភេទហ្គេម Battle Royale Games ដែលមានការពេញនិយមជាងគេនៅលើពិភពលោក បានមកដល់នៅក្នុងប្រទេសកម្ពុជា ដែលមានអ្នកលេងពូកែៗមកចូលប្រកួតយកពានរង្វាន់ ROS KH Cup និង ប្រកួតដើម្បីជាជើងឯកប្រចាំប្រទេស។
ការប្រកួត ROS KH រដូវកាលទី១ ដែលជាការប្រកួតជាផ្លូវការមួយនៅក្នុងប្រទេសកម្ពុជា មាន៦វគ្គ៖ ចុះឈ្មោះ (ថ្ងៃទី ១៣ ដល់ ២៦ ខែកុម្ភៈ)ដោយពិនិត្យមើលលក្ខណ្ឌនៃការចូលរួម (ថ្ងៃទី ១ដល់ទី៣) ប្រកួតជាក្រុម (ថ្ងៃទី១៦ ឬ១៧ ខែមីនា) បោះឆ្នោតអនឡាញ (ថ្ងៃទី១៨ដល់២៤ ខែមីនា) Revival (ថ្ងៃទី៣០ ខែមីនា) និងវគ្គផ្តាច់ព្រ័ត្រ (ថ្ងៃទី៦ ខែមេសា)។ អ្នកចូលរួមនឹងប្រកួតយកឈ្នះប្រាក់រង្វាន់ ១០០,០០០,០០០៛ (២ម៉ឺន៥ពាន់ដុល្លារ)។ អ្នកចូលរួមអាចចុះឈ្មោះ និងស្វែងយល់ព័ត៌មានបន្ថែមតាមគេហទំព័រ៖ http://www.rulesofsurvivalgame.com/khcup/
ROS គឺជាហ្គេមលើទូរស័ព្ទដៃដែលមានអ្នកលេងអាចចូលរួមប្រកួតម្តងបានដល់ទៅ៣០០នាក់។ បានបើកសម្ពោធកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ហ្គេម ROS បានទទួលការទាញយក (Download) ច្រើនជាងគេក្នុង៦១ប្រទេស ដោយគិតជាតួលេខបានដល់ទៅ ២០០,០០០,០០០ ទូទាំងពិភពលោក និងត្រូវបានណែនាំដោយអ្នកលេង YouTube និងTwitch ពីNA/SA/SEA/EU ដល់ទៅ១០០នាក់ ធ្វើឱ្យហ្គេមនេះទទួលបានកេរ្តី៍ឈ្មោះល្បីល្បាញ។
ពានរង្វាន់ ROS World Championships និង SEA CUP គឺជាជោគជ័យដ៏អស្ចារ្យ បន្ទាប់ពីមានការចុះឈ្មោះចូលប្រកួតជាង ៤ម៉ឺនក្រុម ពី៦៥ប្រទេសសម្រាប់ពានរង្វាន់ World Championships និង ជាង២ម៉ឺនក្រុមមកពីប្រទេសទាំង១១ ក្នុងប្រទេសនៅអាស៊ីអាគ្នយ៍សម្រាប់ SEA CUP។
នៅឆ្នាំនេះ អ្នកបង្កើត ROS គឺ Netease Games បានកំណត់ប្រទេសកម្ពុជាជាទីតំាងប្រកួត។ជាមួយអ្នកលេងជាង ១.១លាននាក់រៀងរាល់ខែ និងកំណើនអ្នកលេខថ្មី ៥០ម៉ឺននាក់រាល់ខែ អ្នកបង្កើតហ្គេមនេះមើលឃើញទីផ្សារកម្ពុជា គឺជាទីតំាងព្រំដែនបន្ទាប់របស់ខ្លួនដោយរៀបចំឱ្យមានមាតិកាថ្មីៗ ការផ្សព្វផ្សាយ និងសូម្បីតែការប្រកួតយូរអង្វែងនិងការប្រកួតហ្គេម។
ជាមួយនឹងគោលបំណងនៃការរីកលូតលាស់នៃការលេងល្បែង ROS និងការអភិវឌ្ឍឧស្សាហកម្មល្បែងកម្សាន្តនៅកម្ពុជា ក្រុមហ៊ុន Netease Games ជាដៃគូជាមួយ សហព័ន្ធកីឡា E-Sport កម្ពុជា និងក្រុមហ៊ុន Cellcard ឧបត្ថម្ភធំក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ ROS KH Cup ជាផ្លូវការ និងស្វែងរកកិច្ចសហការបន្ថែមទៀតនាពេលអនាគត។