បច្ចេកវិទ្យា

បារាំងបង្ហាញស្មាតហ្វូនស៊េរីថ្មីមានថាមពលថ្មដល់ 18,000mAh និងមានកំរាស់ដូចដុំថ្មមួយដុំអញ្ចឹង

BY
Khmernote Media
February 27, 2019

ក្នុងកម្មវិធី MWC ក្នុងឆ្នាំ ២០១៩ នេះ វាពិតជាមានភាពចម្លែកច្រើនមែនទែន ដែលមានក្រុមហ៊ុនជាច្រើនបានផលិតនូវស្មាតហ្វូនបំពាក់នូវបច្ចេកវិទ្យាថ្មីៗ ប្លែកៗ តួយ៉ាងដូចជាក្រុមហ៊ុនរបស់ប្រទេសបារាំងមួយនេះមានឈ្មោះ Avenir Telecom បានផលិតស្មាតហ្វូនម៉ាក Energizer ម៉ូឌែល Energizer Power Max P18K Pop ។ អ្វីដែលធ្វើឲ្យស្មាតហ្វូនសញ្ជាតិបារាំងនេះមានភាពលេចធ្លោនោះ គឺថាមពលថ្មដ៏សម្បើម និងរូបរាងដ៏ចម្លែករបស់វា ។ ស្មាតហ្វូនកម្រាស់ 18 មីល្លីម៉ែត្រ នេះមានថាមពលថ្មរហូតដល់ទៅ 18000mAh ដែលវាអាចប្រើបានរហូតដល់ 48ម៉ោង វាស្មើនិង ២ថ្ងៃ ។

Energizer Power Max P18K Pop បំពាក់អេក្រង់ LCD ទំហំ 6.2 អ៊ីញ ពេញគែម គ្មានឆកនោះទេ ។ ផ្នែកខាងក្រោយវាមានកាមេរ៉ាបីគ្រាប់ កាមេរ៉ាខាងមុខ វានឹងលៀនចេញមកពេលដែលយើងបើកមុខងារកាមេរ៉ា Selfie ។ Energizer Power Max P18K Pop វាមាន RAM 6GB អង្គចងចាំ 128GB បំពាក់បន្ទះឈីប Media Tek ប្រើប្រាស់ប្រព័ន្ធប្រត្តិបត្តិការ Android 9 វាក៏មានមុខងារសាកថ្មលឿនផងដែរ តែវាតម្រូវឲ្យយើងសាករហូតដល់ទៅ 8 ម៉ោង ទើបពេញ 100% ។ យើងអាចនឹងមានអារម្មណ៍ដូចកំពុងកាន់ដុំឥដ្ឋ ពេលដែលយើងប្រើវាក្នុងដៃ ហើយវាក៏អាចឲ្យហោប៉ៅខោយើងរហែកផងដែរ ។ តែយ៉ាងណា Energizer Power Max P18K Pop ក៏បានក្លាយជាស្មាតហ្វូនដែលមានទំហំថ្មធំជាងគេនៅលើពិភពលោក ហើយកបានធ្វើឲ្យមនុស្សមួយចំនួនចាប់អារម្មណ៍ទៅលើបច្ចេកវិទ្យាថ្មរបស់វាដែរ៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ theverge

Share This Post: