ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីក្មេងស្ទាវមួយក្រុមមានគ្នា ៥ ទៅ ៦នាក់បានប្រើប្រាស់អំពើហិ.ង្សា ទៅលើនារីម្នាក់ និងមិត្តភក្ដិ ផ្អើលពេញហាងលក់ Milk Tea មួយកន្លែង ដោយគ្មានមូលហេតុ កំពុងតែរង់ចាំការចាត់វិធានការពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    BY Nisaiy KN August 27, 2023
    ករណីក្មេងស្ទាវមួយក្រុមមានគ្នា ៥ ទៅ ៦នាក់បានប្រើប្រាស់អំពើហិ.ង្សា ទៅលើនារីម្នាក់ និងមិត្តភក្ដិ ផ្អើលពេញហាងលក់ Milk Tea មួយកន្លែង ដោយគ្មានមូលហេតុ កំពុងតែរង់ចាំការចាត់វិធានការពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ មានវីដេអូមួយកំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំងក្នុងបណ្ដាញសង្គម ទៅលើករណីក្មេងស្ទាវមួយក្រុមមានគ្នា ៥ ទៅ ៦នាក់បានប្រើប្រាស់អំពើហិង្សា ទៅលើនារីម្នាក់ និងមិត្តភក្ដិ ផ្អើលពេញហាងលក់តែទឹកដោះគោមួយកន្លែង ដោយគ្មានមូលហេតុ។
    សូមជម្រាបជូនថា កាលល្ងាចម្សិលមិញនេះ ប្រភពវីដេអូមួយរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Favney បានបង្ហោះផ្ទុះការចែករំលែកយ៉ាងព្រោងព្រាត ដោយម្ចាស់គណនីនោះបានសរសេររៀបរាប់ឱ្យដឹងថា៖”ពេលវេលាម៉ោង 3:20pm នេះជា video ក្មេងស្ទាវ5 6នាក់ចូលមកវ៉ៃពួកខ្ញុំនឹងមិត្តភក្កិនៅហាង milktea មួយកន្លែងដោយគ្មានមូលហេតុខ្ញុំបានយកវីដេអូនេះទៅដាក់ពាក្យបណ្តឹងរួចហេីយប៉ុន្តែ
    ប៉ូលីសគាត់ថាទាល់ទេរកឈ្មោះក្មេងស្ទាវ ប៉ុន្មាននាក់នឹងបានគាត់ធ្វេីការកេីត! តេីអោយខ្ញុំទៅរកយ៉ាងមិចបេីពួកខ្ញុំមិនដែរស្គាល់ពួកគាត់ផងនឹងចុះបេីសិនជាចោឆក់ខ្ញុំហេីយខ្ញុំទៅប្តឹងប៉ូលីសតេីខ្ញុំត្រូវរកឈ្មោះចោរសិនមែនទេ?សូមអាជ្ញាធរទាំអស់ជួយរកយុត្តិធម៍ជូននាងខ្ញុំរួមទាំងមិត្តភក្កិផង ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ”។ ម្ចាស់សាមីខ្លួនក៏បាន បន្ថែមទៀតថា៖ “បញ្ជាក់:រឿងមុនកេីតហេតុគឺខ្ញុំបានចេញពីបន្ទប់ទឹកបិទទ្វាជ្រុលដៃបន្តិចរួចមកម្នាក់ស្រីនោះក៏និយាយថា«ថីនឹង»ខ្ញុំក៏សួវិញថាគាត់និយាយអីគេគាត់ក៏ឆ្លេីយវិញថាខ្ញុំស្រូបដាក់ខ្លួនមេសខ្ញុំមិនចង់មានរឿងច្រេីនក៏ដេីរមកកន្លែងអង្គុយវិញស្រាប់តែមួយសន្ទុះក្រោយមកម្នាក់ស្រីនឹងក៏ខលហៅសង្សានឹងប្រុសៗ4-5នាក់ មកវ៉ៃពួកខ្ញុំតែម្តង”។
    ទោះជាយ៉ាងណា ក៏យើងនៅរងចាំការចាត់វិធានការរបស់ ស្នងការដ្ឋាននគរបាលជាតិរាជធានីភ្នំពេញបន្ដទៀត៕




    អត្ថបទ៖ និស្ស័យ
    ប្រភព៖ Favney

    Share This Post: