នរណាខ្លះជា Gamer? Call of Duty: Black Ops 4 នឹងមកដល់ក្នុងខែតុលា ខាងមុខនេះ
- March 9, 2018
បញ្ជាក់សារជាថ្មីសម្រាប់រាល់ពាក្យចចាមអារាម និងការបែកធ្លាយនានាដែលយើងសង្កេតឃើញមានក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ ក្រុមហ៊ុន Activision បានប្រកាសជាផ្លូវការថា ហ្គេមបែបបាញ់ប្រហារដ៏មានប្រជាប្រិយភាព Call of Duty: Black Ops 4 នឹងសម្រេចដាក់ឲ្យដំណើរការនាថ្ងៃទី12 ខែតុលា ឆ្នាំ2018 ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា Call of Duty: Black Ops 4 អាចលេងបានតាមរយៈកុំព្យូទ័រ PS4 និង Xbox One។ ទោះជាយ៉ាងណា ប្រសិនបើអ្នកជាហ្វេនផ្កាប់មុខរបស់ហ្គេមនេះ ហើយមិនអាចរងចាំរហូតដល់ខែតុលា បានទេ នោះក្រុមហ៊ុន Activision មានដំណឹងល្អសម្រាប់អ្នក។ ក្រុមហ៊ុនបានប្រកាសថា ព្រឹត្តិការណ៍ Community Reveal នឹងត្រូវបានធ្វើឡើងនាថ្ងៃទី17 ខែឧសភា ខាងមុខនេះ ហើយក្នុងឱកាសនោះ អ្នកនឹងអាចទទួលបានពត៌មានបន្ថែម ក៏ដូចជាឃើញនូវដំណើរការទូទៅរបស់ហ្គេមផងដែរ។
ប្រភព៖ beebom
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង








