ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ស្កែនក្រយ៉ៅដៃនៅលើ S10 និង​ S10+ មិនអាចប្រើជាមួយស្គ្រីនការពារធម្មតាបានឡើយ

    BY Khmernote Media March 1, 2019
    ស្កែនក្រយ៉ៅដៃនៅលើ S10 និង​ S10+ មិនអាចប្រើជាមួយស្គ្រីនការពារធម្មតាបានឡើយ

    រយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ Samsung Galaxy S10 និង S10+ បានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅក្នុងពិភពបច្ចេកវិទ្យា ពិសេសគឺមុខងារស្កេនក្រយ៉ៅដៃលើអេក្រង់ Ultrasonic ដែលគេមើលឃើញថាវាមិនទាន់មាននៅក្នុងទូរស័ព្ទផ្សេងៗទៀតនៅឡើយទេ។ ប៉ុន្តែសំរាប់មុខងារស្កេនក្រយ៉ៅដៃនោះលើ S10 និង S10+​ ដោយវាផ្តល់ផលពិបាកដល់អ្នកប្រើប្រាស់ក្នុងការរកទិញស្គ្រីនការពារអេក្រង់។ ដោយសារបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃ ultrasonic នេះ វាអាចនឹងមិនស្គាល់ជាមួយនិងប្រភេទស្គ្រីនកញ្ជក់ ដែលមានកំរាស់ក្រាស់។

    ដូច្នេះហើយទើបក្រុមហ៊ុន Samsung បានបញ្ចេញនៅ Screen Protector សំរាប់ Galaxy S10 ​និង S10+ តែម្ដង។ នេះជាហេតុផលដែល Samsung ភ្ជាប់ Screen Protector មកស្រាប់ដើម្បីមានភាពងាយស្រួលក្នុងការស្កេនក្រយ៉ៅដៃ​ ដែលខាងក្រុមហ៊ុននេះមិនធ្លាប់បានធ្វើពីមុនមកឡើយ តែយើងធ្លាប់បានឃើញការថែមស្គ្រីនមកស្រាប់នេះនៅជាមួយទូរស័ព្ទដៃមួចំនួនដែលមានតម្លៃទាប។

    គួរបញ្ជាក់អោយដឹងដែរថា Screen Protector ដែលងាយស្រួលប្រើប្រាស់សម្រាប់ទូរស័ព្ទទាំងពីរខាងលើនេះ និងមានដាក់លក់ក្នុងពេលឆាប់ៗនេះនៅទីផ្សារបរទេស ដែលមានតម្លៃ ២៩.៩៩ ដុល្លារ ជាមួយនឹងការធានាប្តូរថ្មីជូនរយៈពេល៩០ថ្ងៃ ប្រសិនបើ Screen Protector មានបញ្ហា៕

    អត្ថបទ៖ លីនី
    ប្រភព៖ gsmarena

    Share This Post:
    MPO4D jitutoto mpo4d Mpoplay