ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ លើកទឹកចិត្តដល់ប្រជាកសិករ សូមងាកមកផលិតស្រូវពូជផ្ការំដួល និងសែនក្រអូបដើម្បីបង្កើនប្រាក់ចំណេញ

    BY Nisaiy KN September 17, 2023
    ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ លើកទឹកចិត្តដល់ប្រជាកសិករ សូមងាកមកផលិតស្រូវពូជផ្ការំដួល និងសែនក្រអូបដើម្បីបង្កើនប្រាក់ចំណេញ

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ លើកទឹកចិត្តដល់ប្រជាកសិករដែលមានដីតូចតាច សូមងាកមកផលិតស្រូវពូជផ្ការំដួល និងសែនក្រអូបដើម្បីបង្កើនប្រាក់ចំណេញ ការស្ទូងដោយដៃ។

    នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទ បានអោយដឹងថា៖” ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ លើកទឹកចិត្តដល់ប្រជាកសិករអ្នកផលិតស្រូវពូជសែនក្រអូប០១ និងផ្ការំដួលស្ទូងដោយដៃ
    នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានធ្វើការលើកទឹកចិត្តដល់ប្រជាកសិករដែលមានដីតូចតាច សូមងាកមកផលិតស្រូវពូជផ្ការំដួលនិងសែនក្រអូបដើម្បីបង្កើនប្រាក់ចំណេញ៖
    ១) ស្រែផលិតស្រូវពូជនៅលើដីតូច អាចប្រើកម្លាំងគ្រួសារ និងសហការគ្នាស្ទូងដោយដៃបាន។ ការស្ទូងដោយម៉ាស៊ីននឹងជួយដោះស្រាយបញ្ហាកម្លាំងពលកម្ម។
    ២)ប្រើប្រាស់ពូជតិចជាង
    ៣)កាត់បន្ថយចំណាយលើការបាញ់ថ្នាំស្មៅ
    ៤)កាត់បន្ថយការប្រើទឹក
    ៥)ការប្រើជីគីមីតិចជាង និងមានប្រសិទ្ធិភាពជាង
    ៥)ទិន្នផលខ្ពស់ជាងស្រូវធម្មតា
    ៧)ស្រូវមានតម្លៃថ្លៃជាងស្រូវធម្មតា
    ឯកឧត្តមក៏បានលើកឡើងថា ក្រសួងកសិកម្ម កំពុងធ្វើការជំរុញឲ្យមន្រ្តីកសិកម្មឃុំ និងនិស្សិតស្ម័គ្រចិត្តចូលរួមយ៉ាងសកម្មជាមួយកសិករក្នុងការផលិតពូជសុទ្ធដើម្បីកសាងប្រព័ន្ធពូជសុទ្ធឲ្យបានទូទាំងប្រទេស”។



    អត្ថបទ៖និស្ស័យ
    ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

    Share This Post: