ព័ត៌មានជាតិ
អបអរសាទរ! តំបន់ប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
BY Nisaiy KN
September 17, 2023
(ព្រះវិហារ)៖ អបអរសាទរ បុរាណវិទ្យាកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានទទួលស្គាល់ពី UNESCO។

នេះបើយោងតាមការចុះផ្សាយរបស់គណនីផេក UNESCO CAMBODIA បានឱ្យដឹងថា៖ “ដំណឹងថ្មីពីបេតិកភណ្ឌពិភពលោក!
អបអរសាទរប្រទេសកម្ពុជា ដែលបានចុះបញ្ជីតំបន់ប្រាសាទកោះកេរ៖ រមណីយដ្ឋានបុរាណវិទ្យា លិង្គបុរៈ ឬឆោកគគីរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ!
អង្គការយូណេស្កូ ទទួលស្គាល់ពីសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មពិសេសនៃរមណីយដ្ឋានបុរាណវិទ្យាកោះកេរ និងតម្លៃជាសាកលដ៏លេចធ្លោរបស់ខ្លួន ដែលជាកិត្តិយសដល់កេរដំណែលដ៏យូរអង្វែងនៃអរិយធម៌ខ្មែរ និងការខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ដើម្បីការពាររតនសម្បត្តិរបស់ខ្លួនសម្រាប់មនុស្សជាតិជំនាន់ក្រោយ”៕






អត្ថបទ៖ និស្ស័យ
ប្រភព៖ UNESCO Cambodia