ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី លើកទឹកចិត្តអ្នកប្រកបរបរលើវិស័យកសិកម្ម កសិឧស្សាហកម្ម ដាំនិងចិញ្ចឹម កុំឱ្យអស់សង្ឃឹម ខណៈថ្ងៃនេះតម្លៃជ្រូករស់បានហក់ឡើងបាន ២ដុល្លារក្នុងមួយគីឡូ

    BY Nisaiy KN September 17, 2023
    ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី លើកទឹកចិត្តអ្នកប្រកបរបរលើវិស័យកសិកម្ម កសិឧស្សាហកម្ម ដាំនិងចិញ្ចឹម កុំឱ្យអស់សង្ឃឹម ខណៈថ្ងៃនេះតម្លៃជ្រូករស់បានហក់ឡើងបាន ២ដុល្លារក្នុងមួយគីឡូ

    (ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី លើកទឹកចិត្តអ្នកប្រកបរបរលើវិស័យកសិកម្ម កសិឧស្សាហកម្ម ដាំនិងចិញ្ចឹម កុំឱ្យអស់សង្ឃឹម ខណៈថ្ងៃនេះតម្លៃជ្រូករស់បានហក់ឡើងបាន ២ដុល្លារក្នុងមួយគីឡូ។

    នេះបើយោងតាមផុសចេញពីគណនីផ្ទាល់របស់ ឯកឧត្តមបណ្ឌិត បានលើកឡើងថា៖ “ជាធម្មតា​មេឃតែងតែ​មានរាំង​មានភ្លៀង​ របររកស៊ី​តែងតែ​មានខាត​ មានចំណេញ​ គ្រប់មុខ​ទំនិញ​នៅ​លេី​ពិភពលោក​តែងតែ​មាន​តម្លៃ​ឡេីង​ ហេីយក៏ត្រូវតែ​មានពេល​ចុះថ្លៃ​ផងដែរ​ ដូច្នេះ​ហេីយ​យេីងត្រូវតែ​បន្តរួមដែគ្នា​តស៊ូ​បតទៅមុខទៀត​ សូមកុំអាល​អស់សង្ឃឹម​ក្នុង​ជីវិត​ជាអ្នក​ប្រកបមុខ​របររកស៊ី​លេី​វិស័យ​កសិកម្ម​ កសិឧស្សាហកម្ម​ ដាំនិង​ចិញ្ចឹម​ អោយសោះ​ ។
    តម្លៃជ្រូករស់​នៅថ្ងៃ​អាទិត្យទី១៧​ខៃ​កញ្ញានេះ​ បានហក់ឡេីងបាន​ប្រមាណជា​២ដុល្លារសហរដ្ឋ​អាមេរិក​ក្នុង​មួយគីឡូ​វិញហេីយ​”៕








    អត្ថបទ៖ និស្ស័យ
    ប្រភព៖ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី

    Share This Post: