មកមើលគេធ្វើទារុណកម្មលើ S10 ចង់ដឹងថា តើស្មាតហ្វូននេះធន់ដល់កម្រិតណា? (មានវីដេអូ)
- March 2, 2019
អ្នកច្បាស់ជាបានដឹងហើយពីព័ត៌មានរបស់ Galaxy S10 និង S10 Plus ស្មាតហ្វូនត្រកូល S ជំនាន់ចុងក្រោយនេះរបស់ Samsung បានផ្លាស់ប្ដូរទីតាំងទ្រនាប់ស្កេនក្រយ៉ៅដៃមកដាក់បង្កប់ក្នុងអេក្រង់វិញ ហើយបានដាក់ឈ្មោះថា Ultrasonic Fingerprint ។ វាពិតជាមានចម្ងល់ជាច្រើន ដែលអ្នករង់ចាំប្រើប្រាស់មួយចំនួនចង់ដឹងពីមុខងារ Ultrasonic Fingerprint នេះ ។ ក្រុមហ៊ុនបានប្រកាសថា បច្ចេកវិទ្យានេះ ទោះបីជាដៃយើងសើម ប្រឡាក់ ក៏យើងនៅតែអាចស្កេនក្រយ៉ៅដៃបានយ៉ាងរលូនដែរ ព្រោះមុខងារនេះវាមិនត្រឹមតែស្កេនស្នាមក្រយ៉ៅដៃរបស់យើងនោះទេ វាស្កេនពីជម្រៅក្រយ៉ៅដៃរបស់យើងទៀតផង ។
លោក Zack Nelson ដែលជាម្ចាស់ channel youtube ដ៏ល្បីម្នាក់ខាងដោះបំបែកគ្រឿងក្នុងរបស់ទូរស័ព្ទគ្រប់ប្រភេទ លោកបានធ្វើតេស្តដោយយកដែករឹងមានមុខស្រួចមកកោស ឆូតលើកអេក្រង់របស់ Galaxy S10 ត្រង់ចំនុច Sensor ស្កេនក្រយ៉ៅដៃ ។ លោក Nelson ចាប់ផ្ដើមធ្វើការឈូសម្ដងបន្តិចៗ រហូតដល់មានស្នាមឆូតយ៉ាងជ្រៅ ។ លោកបានធ្វើការស្កេនក្រយ៉ៅដៃ ពេលនៅវាបានបង្ហាញថា ប្រសិនបើអេក្រង់មានត្រឹមភាពសឹកតិចតួចវាអាចនៅដំណើការបានល្អ តែពេលដែលអេក្រង់មានភាពឆ្កូតខ្លាំងត្រង់ចំនុច sensor ការស្កេនក្រយ៉ៅដៃក៏លែងដំណើរការ ។ នេះបញ្ជាក់ថា Sensor ស្កេនក្រយ៉ៅដៃរបស់ Galaxy S10 និង S10 Plus នឹងមិនដំណើរការនោះទេប្រសិនបើអេក្រង់មានសភាពឆ្កូតខ្លាំង ឬបែក៕
អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ androidauthority
- Share This Post:






