ព័ត៌មានជាតិ
ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីជំងឺហ្ស៊ីកាដំបូងនៅក្នុងឆ្នាំ២០២៣ នៅកម្ពុជា ដែលអាចឆ្លងមកមនុស្ស តាមរយៈមូសខ្លាដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ
BY Nisaiy KN
September 24, 2023
(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ តាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីជំងឺហ្ស៊ីកាដំបូងនៅក្នុងឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ ក្រសួងសុខាភិបាល សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា វីរុសហ្ស៊ីកា ឆ្លងមកមនុស្ស តាមរយៈមូសខ្លាដែលមានផ្ទុកវីរុសហ្ស៊ីកាខាំ។ ប្រភេទមូសខ្លានេះ គឺដូចគ្នានិងមូលខ្លាដែលផ្ទុកវីរុសគ្រុនឈាមនិងគ្រុនឈីក។ ជំងឺហ្ស៊ីកា អាចឆ្លងតាមការរួមភេទជាមួយអ្នកដែលមានផ្ទុកវីរុសហ្ស៊ីកាពីព្រោះវីរុសហ្ស៊ីកានេះមាន នៅក្នុងទឹកកាម ឈាម ទឹកនោម ទឹកភ្លោះ ទឹកមាត់ ព្រមទាំងសារធាតុរាវរាង្គកាយ នៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នង។ វីរុសហ្ស៊ីកាឆ្លងពីម្ដាយទៅកូនក្នុងអំឡុងមានផ្ទៃពោះ និងនីក្រោយពេលសម្រាល៕
នៅខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល៖


អត្ថបទ៖ និស្ស័យ
ប្រភព៖ ក្រសួងសុខាភិបាល