PR
ជើងខ្លាំងទាំង ៦៤ នៃ«អធិរាជវាលស្មៅ Ganzberg Cup 2019 » បើកវេទិការប្រកួតជម្រុះរក ១៨ ក្រុមដែលត្រូវឡើងប្រកួតនៅវគ្គបន្ត (មានវីដែអូ)
BY Khmernote Media
March 2, 2019
វគ្គប្រកួតជម្រុះដើម្បីស្វែងរកក្រុមជើងខ្លាំងចំនួន១៨ ក្រុម នៃពានរង្វាន់ Ganzberg Cup ២០១៩ បានចាប់ផ្ដើមធើ្វការប្រកួតថៃ្ងនេះហើយ ក្នុងរាជធានីភ្នំពេញ។ ក្រុមបាល់ទាត់ជាច្រើនដែលមកពីគ្រប់បណ្ដាខេត្ដ រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា នឹងធើ្វការប្រកួតជម្រុះរយៈពេលចំនួន២ថៃ្ង គឺពីថៃ្ងនេះ និងថៃ្ងសែ្អក ចាប់ពីម៉ោង៧:៣០នាទីព្រឹក រហូតដល់ម៉ោង៦ល្ងាច នៅទីលានបាល់ទាត់ T-Soccer រាជធានីភ្នំពេញ ស្វែងរកក្រុមខ្លាំងចំនួន១៨ ដែលនឹងត្រូវធើ្វការប្រកួតជម្រុះជាបន្ដ ដើម្បីស្វែងរកក្រុមគ្រងតំណែងជើងឯក អធិរាជវាលស្មៅ Ganzberg Cup ២០១៩ ជាមួយទឹកប្រាក់រហូតដល់ទៅ ១៥,០០០ដុល្លារអាមេរិក។
សូមបញ្ជាក់ថា នេះគឺជារដូវកាលទី៤ហើយ ដែលក្រុមហ៊ុនស្រាបៀរ Ganzberg បានរៀបចំព្រឹត្ដិការណ៍នេះឡើង ខណៈរដូវកាលមុនក្រុមបាល់ទាត់កណ្ដុរស ជាម្ចាស់ជើងឯករដូវកាលទី៣៕


