ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចូលខែថ្មី! តម្លៃប្រេងសាំងចាប់ធ្លាក់ចុះបន្ដិច ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែតុលា

    BY Nisaiy KN October 1, 2023
    ចូលខែថ្មី! តម្លៃប្រេងសាំងចាប់ធ្លាក់ចុះបន្ដិច ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១០ ខែតុលា

    (ភ្នំពេញ)៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹង ស្ដីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ។ បានបន្ដថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥សេនដុល្លារ/លីត្រ។

    ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់នុវត្ត ចាប់ពីថ្ងៃទី១ ដល់១០ ខែតុលា ឆ្នាំ២០២៣ នឹងចុះមក ៤.៥៥០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៤.៨៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm៕
    ការគណនាថ្លៃលក់រាយប្រេងឥន្ធនៈមានលម្អិតដូចតារាងខាងក្រោម៖


    អត្ថបទ៖ និស្ស័យ
    ប្រភព៖ ក្រសួងពាណិជ្ជកម្

    Share This Post: